កីឡាអន្តរជាតិ
អន្តរជាតិ
Boxing Day៖ EPL មាន​ជំនួប​ទាំង​១០​គូ រីឯ Championship មាន​១២​គូ​
26, Dec 2018 , 3:39 pm        
រូបភាព
Boxing Day ជា​ថ្ងៃ​សម្រាក​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល​មួយថ្ងៃ ពោលគឺ​ថ្ងៃទី ២៦ ខែ ធ្នូ​ដែល​គេ​និយម​ប្រារព្ធ​ឡើង​នៅ​ប្រទេស​លោកខាងលិច​។ នេះ​ជា​ថ្ងៃ​ពិសេស សម្រាប់​ប្រជាជន​អង់គ្លេស ប៉ុន្តែ​ការប្រកួត​កីឡាបាល់ទាត់​នៅ​អង់គ្លេស​គ្រប់​លី​គ​ទាំងអស់​មិនបាន​សម្រាក​ទេ ដោយ​តម្រូវ​ឲ្យ​ពួកគេ​មានការ​ប្រកួត​ចំ​ថ្ងៃនោះ​តែម្តង​។


 
​ក្នុង​ក្របខណ្ឌ Premier League នឹងមាន​ការប្រកួតរ​ហូត​ដល់​៩​គូ នៅ​យប់​ថ្ងៃ Boxing Day នេះ​តែម្តង​។ Fulham នឹងត្រូវ​ស្វាគមន៍ Wolverhampton នៅ​ម៉ោង​៧:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​] ខណៈ​៨​គូ​ទៀត​លេង​នៅ​ម៉ោង​បន្តបន្ទាប់​។​
 
Newcastle United ដែល​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Anfeld ដើម្បី​តទល់​ជាមួយ​ក្រុម​មិនទាន់​ស្គាល់​ចាញ់ Liverpool (​ម៉ោង​១០:០០​នាទី​យប់​) ជា​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។ Leicester City ទទួលភ្ញៀវ Manchester City ហើយ Manchester United ប៉ះ Huddersfield Town រីឯ Tottenham Hotspur ទទួល AFC Bournemouth និង​ជំនួប​ផ្សេងទៀត​។ 
 
​ដោយឡែក​ការ​ប្រជែង​គ្នា​នៅ​ក្របខណ្ឌ​ទី​ពីរ​អង់គ្លេស Championship ក៏មាន​ការប្រកួត​ចំនួន ១២​គូ​ផងដែរ​នៅ​ថ្ងៃ Boxing Day នេះ​។ ក្រុម​កំពុង​ឈរ​កំពូល​តារាង Leeds United  ដែល​រំពឹងថា​នឹង​ឡើងទៅ​កាន់​លី​គ​កំពូល​នៅ​រដូវ​កាល​ក្រោយ​ត្រូវ​ទទួល​ស្វាគមន៍ Blackburn Rovers ហើយ​១១​គូ​ទៀត​ត្រូវ​លេង​នៅ​ម៉ោង ១០:០០​នាទី​ដំណាលគ្នា​៕
 
​ជំនួប​ទាំង​១០​គូ​នៅ Premier League រូ​ម​មាន​៖
 
Fulham  Vs Wolves (​ម៉ោង ៧:៣០​នាទី​)
 
Burnley  Vs Everton (​ម៉ោង ១០:០០​នាទី​)
 
Crystal Palace  Vs Cardiff (​ម៉ោង ១០:០០​នាទី​)
 
Leicester  Vs Man City (​ម៉ោង ១០:០០​នាទី​)
 
Liverpool  Vs Newcastle (​ម៉ោង ១០:០០​នាទី​)
 
Man Utd  Vs Huddersfield (​ម៉ោង ១០:០០​នាទី​)
 
Spurs  Vs Bournemouth (​ម៉ោង ១០:០០​នាទី​)
 
Brighton  Vs Arsenal (​ម៉ោង ១២:១៥​នាទី​)
 
Watford  Vs Chelsea (​ម៉ោង ២:៣០​នាទី​)

Tag:
 បាល់ទាត់​
  Boxing Day
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com