ជាតិ
អគ្គិសនីកម្ពុជា ផ្អាកចរន្តភ្លើងបណ្តោះអាសន្នក្នុងសង្កាត់មួយចំនួននៅភ្នំពេញ រយៈពេល៤ថ្ងៃ រូបភាព បានពីEDC
× ភ្នំពេញ៖ តំបន់ភ្លើងក្នុងសង្កាត់មួយចំនួន នៅក្រុងភ្នំពេញ ត្រូវបានអគ្គិសនីកម្ពុជា(EDC)ផ្អាកចរន្តភ្លើង៤ថ្ងៃ។ ការផ្អាកនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី ថ្ងៃទី២៧-៣០ធ្នូ ដើម្បីជួសជុល និងផ្លាស់ប្តូរដំឡើងបរិក្ខារ លើគន្លងខ្សែបណ្តាញថ្មី ក្នុងការបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
យោងតាមសេចក្តីជូនដំណឹងថ្មីរបស់EDC តំបន់ភ្លើងដែលត្រូវផ្អាក នៅថ្ងៃទី២៧ធ្នូ ស្ថិតតំបន់ភ្លើងលេខPT៩៦៥ ក្នុងសង្កាត់ទន្លេបាសាក់ ,តំបន់ភ្លើងលេខP៤៣៣, P១៩០៦ ក្នុងសង្កាត់សំរោងក្រោម និងតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់កំបូល សង្កាត់ស្នោរ សង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ។
ចំណែកចរន្តភ្លើងនៅតំបន់លេខ ប.ត០២៧ ក្នុងសង្កាត់ស្រះចក, តំបន់ភ្លើងលេខP៧៨៦, P៩៣៤, P១៦០៨ និងតំបន់ភ្លើងផ្សេងៗ ក្នុងសង្កាត់កន្ទោក រួមទាំងតំបន់ភើ្លងមួយចំនួនក្នុងសង្កាត់កាកាបទី១-ទី២ សង្កាត់ចោមចៅទី៣ សង្កាត់កំបូល និងសង្កាត់បឹងទំពន់ទី១-ទី២ នឹងត្រូវផ្អាកនៅថ្ងៃទី២៨ ធ្នូ។
សេចក្តីជូនដំណឹងបន្ថែមថា តំបន់ភ្លើងលេខP២២៧៣ ក្នុងសង្កាត់ចោមចៅ តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ដង្កោ ត្រូវផ្អាកភ្លើងនៅថ្ងៃទី២៩ធ្នូ។ ដោយឡែកថ្ងៃទី៣០ធ្នូ EDC ផ្អាក់ចរន្តភ្លើងនៅតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ សង្កាត់ឃ្មួញ សង្កាត់កំបូល សង្កាត់ស្នោរ សង្កាត់សំរោងក្រោម និងនៅឃុំបែកចាន៕
Tag:
ភ្លើង
អគ្គិសនី
តំបន់
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com