ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​៣​ប្រភេទ​នេះ ញ៉ាំ​នឹង​បាត់​ស្នាម​អ៊ុច​ខ្មៅ​
28, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើ​ឲ្យ​មុខ​អ្នក​គ្មាន​ស្នាម​អ៊ុច​ខ្មៅ​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​អ្នក​អាច​យក​ប៉េងប៉ោះ​ទៅ​កិន​ទឹក​ញ៉ាំ​បាន ព្រោះ​ក្នុងនោះ​សម្បូរ​ទៅដោយ​វីតាមីន​សេ ដែល​អាចជួយ​បំបាត់​ស្នាម​អ៊ុច​ខ្មៅ ថែមទាំង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទន់ និង​ស​ទៀតផង​។​
2.​ ​អ្នក​អាច​ញ៉ាំ​បបរ​ត្រសក់​បាន ដោយ​យក​បបរ​មក​ដាំ​ជាមួយ​ត្រសក់​ញ៉ាំ ព្រោះ​បបរ​មួយ​ប្រភេទ​នេះ អាចជួយ​ធ្វើ​ឲ្យ​មុខ​អ្នក​មិនមាន​ស្នាម​អ៊ុច​ខ្មៅ​ឡើយ​។ ជាពិសេស ស្បែក​មុខ​អ្នក​ក៏​អា​ចស​ជាង​មុន​ផងដែរ​។​
3.​ ​អ្នក​អាច​ពិសារ​ទឹកក្រូច​ឆ្មារ​បាន ប៉ុន្តែ​មិនគួរ​ដាក់​ស្ករស​ឡើយ ដោយ​អ្នក​គួរតែ​ដាក់​ស្ករក្រាម​(​អា​ចរក​ទិញ​បាន​ក្នុង​ហាង​ថ្នាំ​ចិន​)​។ ការ​ពិសារ​ទឹកក្រូច​ឆ្មា​រលាយ​ជាមួយ​ស្ករក្រាម អាចជួយ​បំបាត់​ស្នាម​អ៊ុច​ខ្មៅ ថែមទាំង​អាចជួយ​ការពារ​មិន​ឲ្យ​សរសៃឈាម​អ្នក​កក​រឹង​នោះទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com