កីឡាជាតិ
ជាតិ
កីឡាករ អេ រដ្ឋា សិស្ស អេ ភូ​ថង អាច​ពិការ ក្រោយ​ជួប​គ្រោះថ្នាក់​ចរ​ចរណ៍​
27, Dec 2018 , 8:19 pm        
រូបភាព
ដោយ:
​កីឡាករ​ប្រដាល់​គុន​ខ្មែរ អេ រដ្ឋា អាច​ប្រ​ឈប​នឹង​ពិការភាព ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បួស​បែក​តំរងនោម ដាច់​ពោះវៀន និង​សរសៃ​ជើង​ខាងស្តាំ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​។
នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី សាំង សុ​ម៉ាលី ប្រពន្ធ​របស់លោក អេ ភូ​ថង ដែល​កំពុង​ខ្នះខ្នែង​រក​ជំនួយ​ជួយ​កីឡាករ​រូបនេះ​។ បច្ចុប្បន្ន រដ្ឋា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

 
​ម្ចាស់​ក្លិប អេ ភូ​ថង កីឡា​ខាងលើ​បន្ថែមថា បច្ចុប្បន្ន រដ្ឋា បានដឹងខ្លួន​វិញ​ហើយ ក្រោយ​ឆ្លងកាត់​ការវះកាត់​យ៉ាង​ជោគជ័យ កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​។ ទោះបី​យ៉ាងនេះ​ក្តី អ្នកស្រី សុ​ម៉ាលី នៅតែ​បន្ត​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន ដើម្បី​ទ្រទ្រង់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​របស់​កូនកំព្រា​ឪពុកម្តាយ​រូបនេះ​។ 
 
​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅមុខ​វត្ត​និរោធ ម្តុំ​បុរី​លុច​សារី បន្ទាប់ពី​រូបគេ​ជិះ​ម៉ូតូ​ត្រឡប់​មកពី​លេង​ផ្ទះ​នៅ​សង្កាត់​ព្រែ​កឯក ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ក្នុង​ហេតុការណ៍​នោះ រដ្ឋា ត្រូវបាន​រថយន្តបុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បន្ទាប់មក​បើក​កិន​ពីលើ​ក្បាលពោះ ដែល​បណ្តាល​ឲ្យ​រងរបួស​បែក​តំរងនោម ដាច់​ពោះវៀន និង​សរសៃ​ជើង​ខាងស្តាំ​៕     
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  សាំង សុ​ម៉ាលី​
  អេ រដ្ឋា​
© រក្សាសិទ្ធិដោយ thmeythmey.com