ជាតិ
ជប៉ុន ឲ្យ៧០ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ពិធីចុះហត្ថលេខារវាងទូតជប៉ុនប្រចាំកម្ពុជា និង លោក TEZUKA Koji នាយករងការិយាល័យអាស៊ីអាគ្នេយ៍ នៃអង្គការក្រៅរដ្ឋាភិបាល Heart of Gold និងលោកស្រី MINAMI Yumiko នាយិកាអង្គការ FIDR នៅស្ថានទូតជប៉ុន ានាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ រូបពី AKP
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណង ៦៩២,៥២២ដុល្លារ ដល់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល២ផ្សេងគ្នា ដើម្បីជួយលើកកម្ពស់វិស័យអប់រំកាយ និងសន្តិសុខស្បៀង នៅកម្ពុជា។
ក្នុងចំណោមថវិកាខាងលើ មាន៣៩៦,០៣៣ដុល្លារ ផ្តល់ទៅអង្គការ«បេះដូងមាស» លើគម្រោងអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ជាគ្រឹះស្ថានសិក្សា៤ឆ្នាំ ។ ដោយឡែក ថវិកា២៩៦,៤៨៩ដុល្លារទៀត សម្រាប់គម្រោងសន្ដិសុខស្បៀង និងអាហាររូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំង របស់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្ដរជាតិប្រចាំកម្ពុជា (FIDR) ។
ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយខាងលើ ដែលបានធ្វើឡើង នៅថ្ងៃទី២៧ធ្នូ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា តាមរយៈគម្រោងទាំងពីរនេះ គឺការបណ្ដុះបណ្ដាលគ្រូឯកទេសអប់រំនៅកម្ពុជា ឲ្យកាន់តែមានភាពការីកចម្រើន និងមានការអភិវឌ្ឍបន្ថែមទៀត។
លោកបន្ថែមថា តាមរយៈគម្រោងនេះ ប្រជាជនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល អាចកែលម្អជីវភាពរបស់ពួកគាត់ ដោយបានទទួលទានអាហារគ្រប់គ្រាន់ និងមានជីវជាតិថែរក្សាសុខភាពបានល្អផងដែរ៕
Tag:
ជាតិ
សេដ្ឋកិច្ច
ជំនួយ
ថវិកា
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com