ពីនេះ ពីនោះ
ប្រយ័ត្ន​សរសេរ​ពាក្យ «​សមាគម​» ខុស​!
28, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​សមាគម​» មិនមែន​សរសេរ​ជា «​សមាគមន៍​» នោះទេ គឺ​ត្រូវតែ​សរសេរ​ជា​«​សមាគម​» ទើបត្រូវ​។ «​សមាគម​»  ជា​ពាក្យ​ក្លាយ​មកពី​ពាក្យ «​ស្មាគម​» ជាការ​មកជួបជុំ​, ដំណើរ​រួបរួមគ្នា​,​ការរួម​គំនិត​គ្នា​។



​ពលរដ្ឋ​ខ្មែរ ច្រឡំ​សរសេរ​ពាក្យ «​សមាគម​»​ទៅជា «​សមាគមន៍​»  ដោយសារតែ​គេ​ឃើញ មាន​ពាក្យ​ផ្សេងទៀត​សរសេរ​រួមជាមួយ​នឹង វណ្ណយុត្តិ​(​៍​) ដូចជា​ពាក្យ សហគមន៍​, អន្តរាគមន៍​, គមនាគមន៍​, ទូរគមនាគមន៍​,  អភ្យាគមនាគមន៍​, ទុរាគមន៍​, ស្វាគមន៍​, អវគមន៍​, អ​ស្គ​ង្គ​មន៍ ជាដើម​។
  
​វណ្ណយុត្តិ ទណ្ឌឃាត​(​៍​)​នេះ ដើម្បី​ដាក់​លើ​ព្យញ្ជនៈ​ណា​ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវតែ​រក្សាទុក​ព្យញ្ជនៈ​នោះ​ជា​ចាំបាច់ ក្នុងការ​ថែរក្សា​អក្ខរាវិរុទ្ធរ​បស់ពាក្យ​ខ្មែរ និង​សម្រាប់​សម្គាល់​ជាតិសព្ទរ​បស់ពាក្យ​ផងដែរ​។ ពាក្យ​ដែល​គេ​ដាក់ វណ្ណយុត្តិ​(​៍​) នេះ មានដូចជា ទូរទស្សន៍​, ប្រយោជន៍​, ព្រឹត្តិការណ៍​, ពាក្យពេចន៍​, វេយ្យាករណ៍​, ត្រ័យ​តេន៍ ជាដើម​។ ចំពោះ​ពាក្យ​ដែល​កម្ចី ពី​បារាំង មានដូចជា ស៊ីម៉ងត៍​, អេដស៍​,​អាល់​ប៊ែ​រត៍​,​បុ​ស្តិ៍​, កាប៊ីណេត៍​, ។​ល​។ 
 
​ថ្វីដ្បិតតែ​ពាក្យ​ខាងលើ​នោះ​សរសេរ​ជាមួយ​វណ្ណយុត្តិ​(​៍​)​នេះ​ក៏ដោយ តែ​នៅមាន​ពាក្យ​ខ្លះទៀត​មិន​សរសេរ​អម​ជាមួយ​វណ្ណយុត្តិ​នោះទេ លើកលែងតែ​ពាក្យ ទុរា​គម​, និគម​,​សំគម​, អាគម​, គុម្ព​, បៀរ​វត្ស​, ការអនុវត្ត​, ការអភិវឌ្ឍ​, ការវិវត្ត​, ការពិសោធ​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com