ពាក្យថា «សមាគម» មិនមែនសរសេរជា «សមាគមន៍» នោះទេ គឺត្រូវតែសរសេរជា«សមាគម» ទើបត្រូវ។ «សមាគម» ជាពាក្យក្លាយមកពីពាក្យ «ស្មាគម» ជាការមកជួបជុំ, ដំណើររួបរួមគ្នា,ការរួមគំនិតគ្នា។
ពលរដ្ឋខ្មែរ ច្រឡំសរសេរពាក្យ «សមាគម»ទៅជា «សមាគមន៍» ដោយសារតែគេឃើញ មានពាក្យផ្សេងទៀតសរសេររួមជាមួយនឹង វណ្ណយុត្តិ(៍) ដូចជាពាក្យ សហគមន៍, អន្តរាគមន៍, គមនាគមន៍, ទូរគមនាគមន៍, អភ្យាគមនាគមន៍, ទុរាគមន៍, ស្វាគមន៍, អវគមន៍, អស្គង្គមន៍ ជាដើម។
វណ្ណយុត្តិ ទណ្ឌឃាត(៍)នេះ ដើម្បីដាក់លើព្យញ្ជនៈណាដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងការថែរក្សាអក្ខរាវិរុទ្ធរបស់ពាក្យខ្មែរ និងសម្រាប់សម្គាល់ជាតិសព្ទរបស់ពាក្យផងដែរ។ ពាក្យដែលគេដាក់ វណ្ណយុត្តិ(៍) នេះ មានដូចជា ទូរទស្សន៍, ប្រយោជន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យតេន៍ ជាដើម។ ចំពោះពាក្យដែលកម្ចី ពីបារាំង មានដូចជា ស៊ីម៉ងត៍, អេដស៍,អាល់ប៊ែរត៍,បុស្តិ៍, កាប៊ីណេត៍, ។ល។
ថ្វីដ្បិតតែពាក្យខាងលើនោះសរសេរជាមួយវណ្ណយុត្តិ(៍)នេះក៏ដោយ តែនៅមានពាក្យខ្លះទៀតមិនសរសេរអមជាមួយវណ្ណយុត្តិនោះទេ លើកលែងតែពាក្យ ទុរាគម, និគម,សំគម, អាគម, គុម្ព, បៀរវត្ស, ការអនុវត្ត, ការអភិវឌ្ឍ, ការវិវត្ត, ការពិសោធ។ល៕