គ្រូបង្វឹកក្រុមជម្រើសជាតិថៃលោក Milovan Rajevac បានកោះហៅកីឡាករសំខាន់ៗបីរូបឲ្យមកជួយក្រុមវិញក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ Asian Cup ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
កីឡាករសំខាន់ទាំង៣នាក់ដែលសុទ្ធតែកំពុងប្រកបអាជីពក្នុងលីគកំពូលជប៉ុន (J League) រួមមាន ខ្សែបម្រើឆ្នើម Chanathip Songkrasin ឬ Messi Jay (Hokkaido Consadole Sapporo), ខ្សែប្រយុទ្ធ Teerasil Dangda (Sanfrecce Hiroshima) និង ខ្សែការពារ Theerathon Bunmathan (Vissel Kobe)។
គ្រូជម្រើសជាតិថៃលោក Milovan Rajevac
ថៃបានបរាជ័យត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2018 ក្រោមថ្វីជើងម៉ាឡេស៊ី ដោយគ្នានវត្តមានកីឡាករទាំង៣នាក់នេះ។ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីឆ្នាំ២០១៩នេះ អ្នកចាត់ការសញ្ជាតិស៊ែប៊ីបានសម្រេចកោះហៅពួកគេឲ្យមកជួយក្រុមវិញ និងបានប្រកាសសមាសភាពកីឡាករទាំង២៣រូបចុងក្រោយផងដែរ។
ក្រុមរហស្សនាមដំរីស្ថិតនៅពូល A ជាមួយឥណ្ឌា បារ៉ែន និង ម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម។ ថៃនឹងប្រកួតបើកឆាកជាមួយឥណ្ឌានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។
សមាសភាពកីឡាករទាំង២៣រូបរបស់ថៃដើម្បីប្រជែងពាន Asain Cup 2019 រួមមាន៖
-អ្នកចាំទី៖ Siwarak Tedsungnoen, Chatchai Budprom និង Saranon Anuin
-ខ្សែការពារ៖ Theerathon Bunmathan (vice-captain), Adisorn Promrak, Tristan Do, Chalermpong Kerdkaew, Pansa Hemviboon, Korrakot Wiriyaudomsiri, Mika Chunuonsee និង Suphan Thongsong
-ខ្សែបម្រើ៖ Chanathip Songkrasin (Messi ថៃ), Pokklaw Anan, Tanaboon Kesarat, Sanrawat Dechmitr, Thitipan Puangchan, Sumanya Purisai និង Sasalak Haiprakhon
-ខ្សែប្រយុទ្ធ៖ Teerasil Dangda (ប្រធានក្រុម), Adisak Kraisorn, Siroch Chatthong, Supachai Jaided និង Chananan Pombuppha