ជាតិ
សង្គមជាតិ
ចិន បើកការិយាល័យមេធាវីនៅកម្ពុជា ដើម្បីជំរុញកំណើនវិនិយោគិន រូបពីក្រសួងព័ត៌មាន
× អង្គភាពផ្តល់ប្រឹក្សាផ្នែកច្បាប់និងមេធាវីដ៏ធំមួយរបស់ចិន សម្រេចបើកការិយាល័យនៅកម្ពុជា ដើម្បីជំរុញលំហូរវិនិយោគចិន មកកាន់កម្ពុជា។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័ររបស់ក្រសួងព័ត៌មាន។
បើតាមក្រសួងព័ត៌មាន ការិយាល័យមេធាវីនោះ ហៅថា Baqian (Cambodia) Counsulting និងត្រូវបានធ្វើពិធីប្រកាសដាក់ឲ្យដំណើរការនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីក្រុមវិនិយោគិនចិន មកពីខេត្តយុនណាន។
ប្រភពដដែល បានស្រង់របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅចុះផ្សាយថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៨ ទុនវិនិយោគពីចិន មកកាន់កម្ពុជាកើនដល់ទៅជាង១៧ប៊ីលានដុល្លារ ទៅលើវិស័យផ្សេងៗ ដូចជា សំណង់ កសិកម្ម ថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងទេសចរណ៍ ជាដើម៕
Tag:
ចិន
កម្ពុជា
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com