ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​ចិន​ថ្មី ប្រាប់​សម្តេច ហ៊ុន សែន ថា នឹង​ខំធ្វើការ ដើម្បី​ពង្រឹង​ទំនាក់ទំនង
28, Dec 2018 , 8:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយទូតចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយទូតចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ក្នុងជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ដែល​ទើបនឹង​ត្រូវបានតែងតាំង បាន​ប្តេជ្ញា​ថា លោក នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជំរុញ​ទំនាក់ទំនង ឲ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត និង​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។


 
​សម្តេច ហ៊ុន សែន ឆ្លើយតប​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ចិន បាន​វិ​វ​ឌ្ឍ​ជាច្រើន​ដំណាក់​មកហើយ រហូតមកដល់​បច្ចុប្បន្ន​នេះ បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ក្លាយជា​មិត្ត​ដែកថែប​ជាមួយគ្នា​ទៀតផង​។ 
 
​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បានសរសេរថា សម្តេច បាន​លើកទឹកចិត្ត ដល់​លោក Wang Wentian ក្នុងការ​បំពេញបេសកកម្ម​ការទូត ដោយ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ទទួលបាន​ជោគជ័យ​នូវ​រាល់​គម្រោង ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​រួមគ្នា​រួចមកហើយ​។ លើសពីនេះ នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ឲ្យ​ភាគី​ចិន បន្ត​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត លើ​គ្រប់​វិស័យ ដើម្បី​ការរីកចម្រើន នៃ​ប្រទេស​ទាំងពីរ​៕ 
 

Tag:
 កម្ពុជា​-​ចិន​
  ទំនាក់ទំនង​
  ហ៊ុន សែន​
  ទូត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com