អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប ទិញ​បង្គោល​អង់​តែ​ន​ថ្មីៗ​ជាច្រើន​ទៀត ដើម្បី​ពង្រឹង និង​ពង្រីក​អាជីវកម្ម​ខ្លួន​នៅ​កម្ពុជា
28, Dec 2018 , 7:19 pm        
រូបភាព
​កូ​ឡា​ឡាំ​ពួរ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨៖ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា នៅថ្ងៃនេះ បានប្រកាសថា ខ្លួន​បាន​ទិញ​បន្ថែម នូវ​បង្គោល​អង់​តែ​ន​ថ្មី​ចំនួន ៣២៥ បង្គោល​ទៀត ពី​ក្រុមហ៊ុន South East Asia Telecom (Cambodia) ខូ​អិ​ល​ធី​ឌី ដែល​ហៅ​កាត់​ថា​("SEATEL ខេ​ម​បូ​ឌា​")​។ ការទិញ​នេះ គឺ​ស្របទៅនឹង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា ក៏ដូចជា​ការពង្រឹង​គោលជំហ​រអា​ជីវ​វ​កម្ម​របស់ខ្លួន ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់ជូន​នូវ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ ក្នុងប្រទេស​មួយ​នេះ​។​
 
​លោក Phillip Wong នាយក​ប្រចាំ​តំបន់​ផ្នែក​ពង្រីក​ទីផ្សារ​នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប បាន​មានប្រសាសន៍ថា​៖ «​កិច្ចព្រមព្រៀង​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ក្នុងការ​ពង្រឹង​នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ដើម្បី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ដែលជា​ទីផ្សារ​មួយ​ដ៏​សំខាន់ និង​មាន​សក្តានុពល​មួយ​។ យើង​នឹង​ក្លាយទៅជា​ដៃគូ​ដ៏​ជិតស្និទ្ធ ហើយនឹង​ធ្វើ​កិច្ចការងារ​ជាមួយគ្នា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោ​ទក ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត តាមរយៈ​ការផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួមគ្នា ព្រមទាំង​អាច​បង្កើន​នូវ​បណ្តាញ​គ្របដណ្តប់ បាន​នៅ​ទូទាំងប្រទេស​។ ការសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយបណ្តា​ក្រុមហ៊ុនទូរស័ព្ទ​ទាំងឡាយ​នៅក្នុង​ស្រុក វា​នៅតែ​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​មិនអាច​ខ្វះ​បាន​សម្រាប់​យើង ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ នៅក្នុង​ប្រទេស​ដែលមាន​ការរីកចម្រើន​មួយ​នេះ​។​»
 
​កិច្ចព្រមព្រៀង ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា កាលពីពេល​ថ្មីៗ​នេះ បានក្លាយ​ទៅជា​ធាតុ​ចូល​យ៉ាងសំខាន់ ក្នុងការ​បំពេញបន្ថែម នូវ​តម្រូវការ​បណ្តាញ​គ្របដណ្តប់​ជាច្រើន​ក្នុង​ទីផ្សារ ដើម្បី​បង្កើន​សមត្ថភាព​បណ្តាញ​គ្របដណ្តប់​នេះ​ឲ្យ​បាន​ច្រើន និង​កាន់តែ​ប្រសើរឡើង ជាមួយ​ល្បឿន​កាន់តែ​លឿន ហើយ​ខ្លាំង​ជាង​មុន ខណៈដែល​ការប្រើប្រាស់​បណ្តាញ 4G មានការ​កើន​ឡើងជា​លំដាប់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
 
 
​លោក Phillip  បាន​បន្ថែមថា​៖  «​ជាមួយនឹង​កិច្ចព្រមព្រៀង​នេះ យើង​អាច​បង្កើន​សមត្ថភាពរ​បស់​យើង​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​បង្គោល​អង់​តែ​ន​ទូរគមនាគមន៍ រហូត​ទៅដល់​ចំនួន​ជាង ៣៦០០​បង្គោល ដែល​នេះ​ជាការ​ពង្រឹង​បន្ថែមទៀត នូវ​គោលជំហរ​របស់​យើង ឲ្យ​ក្លាយទៅជា​ក្រុមហ៊ុន​មួយ​ដែល​តែងតែ​ជា​ជម្រើស​មិនអាច​ខ្វះ ចំពោះ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ពី​សំណាក់​ក្រុមហ៊ុន​នានា​។ យើង​បិទ​បញ្ចប់​ឆ្នាំ​២០១៨​នេះ ជាមួយ​កំណត់ត្រា​ដ៏​រឹងមាំ និង​ជោគជ័យ​មួយ នោះ​គឺ​យើង​បាន​បន្ថែម​បង្គោល​អង់​តែ​ន​ចំនួន​ជាង ៣០០​ទៀត ទៅលើ​ផលប័ត្រ​ដែលមាន​ស្រាប់​របស់​យើង ដែល​វា​នឹងធ្វើ​ឲ្យ​យើង ទទួលបាន​ចំណូល​កាន់តែ​ច្រើនឡើង​បន្ថែមទៀត តាមរយៈ​ការធ្វើ​ប្រតិបត្តិការ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វា​ក៏​អនុញ្ញាតឱ្យ​យើង​ឈានចូល​ទៅក្នុង​ឆ្នាំ​២០១៩ ពោរពេញ​ទៅដោយ​ភាព​ខ្លាំងក្លា​មួយកម្រិត​ទៀតផង​ដែរ ក្នុងនាម​ជា​ក្រុមហ៊ុន​សេវា​ទូរគមនាគមន៍​ដ៏​ចំណាន​មួយ​។ ចាប់តាំងពី​បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ដំបូង​ក្នុង​ឆ្នាំ​២០១៣​មក ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា បាន​នឹង​កំពុង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាងខ្លាំង​ក្លា ហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​គ្រប់គ្រង​និង​ប្រតិបត្តិការ​ដោយផ្ទាល់​លើ​បង្គោល​អង់​តែ​ន​ជាង ២៦០០​បង្គោល​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​លើសពីនេះ​ទៀត អ៊ី​ដ​ត​ខូ ក៏បាន​បានផ្តល់​សេវាកម្ម​គ្រប់គ្រង​លើ​បង្គោល​អង់​តែ​ន​ចំនួន ១០០០​បង្គោល​បន្ថែម​ទៀតផង​ដែរ​។​»
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ដែល​ឈានមុខ​គេ ក្នុងការ​នាំមក​នូវ​បច្ចេកវិទ្យា ប្រកបដោយ​ភាព​ច្នៃប្រឌិត មាន​លក្ខណៈ​សន្សំសំចៃ ដើម្បី​លើកកម្ពស់ ពង្រឹង និង​ពង្រីក ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា ថ្មីៗ​នេះ​ទើបតែ​ត្រូវបានតែងតាំង និង​ផ្តល់​សិទ្ធិផ្តាច់មុខ​ជា ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ប្រព័ន្ធ IBS ក្នុង​អគារ "The Bridge" ដែល​ត្រូវបាន​ចាត់ទុកជា​អគារ​ស្នាក់នៅ ដ៏​ខ្ពស់​ជាងគេ​បំផុត​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា បានរៀបចំ ផ្ត​ត់​ផ្គង់ និង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ IBS​។ ដើម្បី​ផ្តល់ជូន​នូវ​បណ្តាញ​គ្របដណ្តប់​កាន់តែ​ប្រសើរឡើង នៅក្នុង​អគារ​មួយ​នេះ​។ សម្រាប់​ជំហាន​ទៅ​មុខជា​បន្តបន្ទាប់​ទៀត ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ នឹង​បន្ត​ផ្តោតលើ​ការ​ផ្តល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួម ដើម្បី​ជួយ​សម្រួល​ដល់​ផែនការ​យុទ្ធសាស្ត្រ ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរួមបញ្ចូល នូវ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ដូចជា ប្រព័ន្ធ small cells និង​បង្គោល​អំពូល​ភ្លើង​ឆ្លាត​វៃ (smart lamp pole) ជាដើម​៕
 
​អំពី​ក្រុមហ៊ុន edotco Group
​ក្រុមហ៊ុន edotco Group បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១២ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ផ្នែក  ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​។ ក្រុមហ៊ុន edotco Group ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម​រហូតដល់​បញ្ច​ប់ លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទូរស័ព្ទ រួមមាន​៖ ការជួល​បង្គោល​អង់​តែ​ន ការសាងសង់​បង្គោល​អ​ង់​តែ​ន​ថ្មី ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ការភ្ជាប់​បណ្តាញ​សេវា​ទូរស័ព្ទ និង​សេវា​តំហែទាំ​លើ​ស្ថានីយ​ផ្សាយ របស់​ក្រុមហ៊ុនទូរស័ព្ទ​។  
 
​ក្រុមហ៊ុន edotco Group ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ក្នុង​តំបន់​ជាង ២៨,៥០០ ប្រចាំ​ទីផ្សារ​ចម្បងៗ​ក្នុងប្រទេស​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស កម្ពុជា ស្រីលង្កា និង​ប៉ា​គី​ស្ថាន ដោយ​ក្នុងនោះ​បង្គោល​អង់​តែ​ន ១៧,៥០០ ដំណើរការ​ផ្ទាល់​ដោយ​ក្រុមហ៊ុន edotco និង​ជាង ១១,០០០​ផ្សេងទៀត គ្រប់គ្រង​ដោយ​សេវាកម្ម​គ្រប់គ្រង​បង្គោល​អង់​តែ​ន​។ ក្រុមហ៊ុន edotco ខិតខំ​ផ្តល់នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង ដំណោះស្រាយ​។ សេវា​តម្លៃបន្ថែម​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​គ្រាំទ្រ​ដោយ​សេវា echo ដែល​ជំរុញ​ដល់​ប្រសិទ្ធភាព​ក្នុងការ​ត្រួតពិនិត្យ​ផ្នែក​ប្រតិបត្តិការ​នៅតាម​ស្ថានីយ​ដូចជា ការប្រើប្រាស់ អាគុយ​ថាមពល​អគ្គិសនី និង​ប្រេងឥន្ធនៈ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរ​គម​នា គម​ន៍​។ 
 
​ថ្មីៗ​នេះ ក្រុមហ៊ុន edotco Group ទទួលបាន​ពានរង្វាន់ ក្រុមហ៊ុន​ទូរគមនាគមន៍ អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ​២០១៧ ពី​ស្ថាប័ន Frost & Sullivan (the Frost & Sullivan 2017 Southeast Asia Telecoms Tower Company)​។  ការទទួលបាន​រង្វាន់​នេះ ជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​លូតលាស់​របស់​ក្រុមហ៊ុន edotco Group ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com