អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
នាល្ងាចនេះ «ទែរូដ៏ប្រណិតបែបបុរាណ» ប្រគំ​ចម្រៀង និង​របាំ​ជនជាតិ អបអរសាទរឆ្លង​ឆ្នាំ​សកល​នៅមុខ​«​បឹង​កន្សែង​»​
31, Dec 2018 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
នា​រសៀល​ថ្ងៃទី​៣១ ដែលជាថ្ងៃ​ឆ្លង​ឆ្នាំ​សកល សណ្ឋាគារ Terres Rouges ដ៏​ប្រណិត​បែប​បុរាណ ដែល​ស្ថិតនៅ​ទល់មុខ​បឹង​កន្សែង នា​ក្រុង​បាន​លុង សូម​អញ្ជើញ​ភ្ញៀវ​ទេសចរណ៍ និង​អតិ​ជន​ទាំងអស់​ចូល​រូ​ម​អបអរសាទរ​ឆ្នាំ​ថ្មី និង​ទស្សនា​របាំ និង​ចម្រៀង​ជនជាតិភាគតិច នៅក្នុង​សណ្ឋាគារ Terres Rouges ដោយ​ឥតគិតថ្លៃ​អម​ជាមួយនឹង​ការ​ទទួលទាន​ភេសជ្ជៈ​, ស្រា​ជនជាតិដើម​ភាគតិច​, ស្រាក្រហម​, ស្រា​ក្រឡុង​ដ៏​ពិសេស​។


 
សណ្ឋាគារ Terres Rouges ដែល​ត្រូវបាន​សាងសង់​អំពី​ឈើ​ដោយ​រក្សា​រចនាបទ​ខ្មែរ ប្រារព្ធ​កម្ម​ពិធី​នេះ​ឡើង​ក្នុង​គោលបំណង ចូលរួម​គាំទ្រ និង​លើកកម្ពស់​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​នៃ​ខេត្តរតនគិរី និង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ និង​អតិ​ជន​ទាំងអស់​ទទួលបាន​នូវ​អារម្មណ៍ រំភើប និង​បង្កើត​នូវ​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន ជាមួយនឹង​សណ្ឋាគារ Terres Rouges ។​

​សណ្ឋាគារ Terres Rouges សូម​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ទេសចរណ៍ និង​អតិ​ជន​ទាំងអស់​ដែល​បាន​ទទួលយក​សេវាកម្ម​ស្នាក់នៅ និង​សេវាកម្ម​កម្សាន្ត​ជាច្រើន​ទៀត​ពី​សណ្ឋាគារ​យើងខ្ញុំ​។

សូម​អញ្ជើញ​ទាក់ទង​៖
​លោក ង៉ោ ជី​សេង ទូរស័ព្ទ​លេខ​៖ 012 959 115 , E-mail: [email protected]
​លោកស្រី ខៃ ចិន្តា ទូរស័ព្ទ​លេខ​៖ 012 965 165 , E-mail: [email protected]
​កញ្ញា ភួង ស្រី​មាស ទូរស័ព្ទ​លេខ​៖ 011 730 837 , E-mail: [email protected]

​គេហទំព័រ​៖ www.ratanakiri-lodge.com
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/terresrougeslodge/

© រក្សាសិទ្ធិដោយ thmeythmey.com