ជាតិ
«​ការប្រកួត​ស្វែងរក​បុរស​ខ្លាំង​» ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​វិមាន ឈ្នះឈ្នះ​
30, Dec 2018 , 6:39 am        
រូបភាព
​ភ្នំពេញ​៖ «​ការប្រកួត​ស្វែងរក​បុរស​ខ្លាំង​» ជាការ​រៀបចំ​ថ្មី​នៅ​ថ្ងៃទី​ពីរ ដោយបាន​បន្ថែម​លើ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួន​ដែលមាន​ស្រាប់ ក្នុង​ពិធី​សម្ពោធ​វិមាន​នយោបាយ​ឈ្នះ ឈ្នះ កាលពី​ថ្ងៃទី​២៩​ធ្នូ​។​

 
​លើសពីនេះ ក៏មាន​ប្រកួត​កីឡាករ​មហាជន ចំបាប់​បុរាណ​ខ្មែរ និង​សកម្មភាព សិល្បៈ​កំសាន្ត​ផ្សេងៗ​នៅតាម​ទីសាធារណៈ និង​បន្ត​ការប្រកួត​កីឡាករ​អុកចត្រង្គ ផ្តាច់​ព្រ័​ត្ត​ស្វែងរក​ស្តេច​អុក​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ។  
 
​ស្ថិតនៅក្នុង​ទីតាំង សម្ពោធ​វិមាន​ឈ្នះ ឈ្នះ នេះ​ដដែល  វេលា​ម៉ោង​៧ ដល់​ម៉ោង​១០​យប់  នឹង​មានការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ហ៊ុនសែន  អម​ជាមួយ​ការ​វប្បធម៌ និង​ប្រគុំ​តន្ត្រី​។​
 
​លុះដល់​វេលា​ម៉ោង​ឆ្លង​ឆ្នាំ​សកល​២០១៩​តទៅ មានការ​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​DJ ដើម្បី​អបអរ​ព្រឹត្តិការណ៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល​៕ 

Tag:
 សម្តេច ហ៊ុន សែន​
  ឈ្នះឈ្នះ​)
© រក្សាសិទ្ធិដោយ thmeythmey.com