ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
«Paksong High Land» ជាចម្ការកាហ្វេទាក់ទាញភ្ញៀវទេសចរឲ្យចូលហូបកាហ្វេ និងថតរូបកម្សាន្ត
29, Dec 2018 ,
8:39 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
&
ខេត្តចម្ប៉ាសាក់, ឡាវ៖ «Paksong High Land» ជាតំបន់ចម្ការកាហ្វេមួយកន្លែង ស្ថិតនៅក្នុងស្រុកប៉ាកសង ដែលមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ «Paksong High Land» បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ស្រុកប៉ាកសង ក្នុងប្រទេសឡាវ ឲ្យចូលទស្សនា និងសម្រាកពិសាកាហ្វេ រួមទាំងអាចគយគន់ទេសភាពចម្ការកាហ្វេរាប់ហិកតានៅទីនោះផងដែរ។
ក្នុងចម្ការនេះ មានដាំកាហ្វេប្រភេទ Arabica ដោយ Arabica ត្រូវការអាកាសធាតុត្រជាក់ ក្នុងរយៈកម្ពស់ខ្ពស់។ ជាមួយគ្នានេះ តំបន់ក្នុងខេត្តចម្ប៉ាសាក់នេះ មានរយៈកម្ពស់រហូតដល់១២៩៤ម៉ែត្រ ដែលអំណោយផលលើដំណាំកាហ្វេ Arabica ។
សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ តែងតែឈប់សម្រាក ដើម្បីថតរូបលេងកម្សាន្ត និងទទួលទានកាហ្វេនៅទីនេះ។ នៅទីនេះ ភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពចម្ការកាហ្វេ លាយជាមួយខ្យល់ត្រជាក់នាតំបន់នេះ។
សូមអញ្ជើញទស្សនារូបភាពនៅចម្ការកាហ្វេ «Paksong High Land» ក្នុងស្រុកប៉ាកសង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឡាវ
ចម្ប៉ាសាក់
ចម្ការកាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម