ស៊ីម៉ងត៍​៖ សារធាតុ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ខ្ពស់​ដែល​មនុស្ស​ភាគច្រើន​មិន​ចាប់អារម្មណ៍​
ពីនេះ ពីនោះ / មិនយល់...!
ស៊ីម៉ងត៍​៖ សារធាតុ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ខ្ពស់​ដែល​មនុស្ស​ភាគច្រើន​មិន​ចាប់អារម្មណ៍​
30, Dec 2018 , 9:19 pm        
រូបភាព
​ស៊ីម៉ងត៍​គឺជា​សារធាតុ​ពិសេស​ម្យ៉ាង​ដែល​ប្រជាជន​ជុំវិញ​ពិភពលោក​រាប់ពាន់​លាន​នាក់​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​សម្រាប់​សង់​សំណង់​តូចធំរ​។ វា​ក៏​ជា​ធនធាន​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​ដែរ​បន្ទាប់ពី​ទឹកសាប​។ ប៉ុន្តែ​អ្វីដែល​មនុស្ស​ភាគច្រើន​មិនដឹង​គឺ ស៊ីម៉ងត៍​គឺជា​សារធាតុ​មួយ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ច្រើនជាងគេ​មួយ​ដែរ​។​

 
​យោងតាម​សារព័ត៌មាន​អង់គ្លេស BBC ទីភ្នាក់ងារ​ស្រាវជ្រាវ Catham House ដែលមាន​ទីតាំងនៅ​ទីក្រុង​ឡុ​ដ៏​ប្រទេស​អង់គ្លេស​បាន​បញ្ចា​ក់ថា ស៊ីម៉ងត៍​ជា​សារធាតុ​មួយ​បាន​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ប្រមាណ​៨​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​បរិមាណ​សរុប​ក្នុង​ពិភពលោក​។ 
 
​ការបញ្ចេញ​កាបូនឌីអុកស៊ីត​ដោយ​ការហោះហើរ​ផ្លូវអាកាស​មាន​ត្រឹម ២.៥​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​ការធ្វើ​កសិកម្ម​ទូទាំង​ពិភពលោក​ដែល​បញ្ច​ញ​ឧស្ម័ន​កាបូ​និ​ច​ដល់​១២ ភាគរយ​។ ទោះបីជា​យ៉ាងនេះ​ក្តី បើ​មើ​លពី​ផល​វិជ្ជមាន ស៊ីម៉ងត៍​នៅតែ​ជា​សារធាតុ​មួយ​ដែលមាន​តម្លៃ​ធូរ​ថ្លៃ ងាយស្រួល​ក្នុងការ​ផលិត ងាយស្រួល​ក្នុងការ​ផ្សំ និង​មាន​លក្ខណៈ​រឹងមាំ​សម្រាប់​សំណង់​គ្រប់​ប្រភេទ​ទៅតាម​ការចង់បាន​។ 
 
​បរិមាណ​ក្នុងការ​ប្រើប្រាស់​ស៊ីម៉ងត៍​តាម​ការ​ដា្ឋ​ន​សំណង់​ទូទាំង​ពិភពលោក​បាន​រីកលូតលាស់​ជាង​៣០​ដង​បើ​ប្រៀប​ទៅនឹង​ការប្រើប្រាស់​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ ចាប់ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៣ ប្រទេស​ចិន​បាន​ប្រើប្រាស់​ស៊ីម៉ងត៍​របស់ខ្លួន​ច្រើន​ជា​សហរដ្ឋអាមេរិក​ក្នុង​សតវត្ស​ទី​២០​កន្លងមក​ទៅទៀត​។​
 
 សម្រាប់​អ្នកស្រាវជ្រាវ​មួយចំនួន​បាន​ព្យាករ​ថា ប្រទេស​នៅតាម​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​ទ្វីបអាហ្វ្រិក​នឹង​ក្លាយទៅជា​កន្លែង​ដែល​ប្រើប្រាស់​ស៊ីម៉ងត៍​ច្រើនជាងគេ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។ មូលហេតុ​សំខាន់​គឺ​ដោយ​ដារ​ការលូតលាស់​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវថ្នល់ ស្ពាន អគារ និង​ជាពិសេស​លំនៅដ្ឋាន​របស់​ប្រជាជន​។ 
 
​បើតាម​ការស្រាវជ្រាវរ​បស់​បុរាណ​វិទូ​មួយចំនួន ស៊ីម៉ងត៍​មិនមែនជា​សារធាតុ​ដែល​គេ​ទើបតែ​រកឃើញ​ក្នុងពេល​បច្ចុប្បន្នកាល​នេះ​ទេ​។ តាមពិតទៅ​ស៊ីម៉ងត៍​ត្រូវបាន​មនុស្ស​ប្រើប្រាស់​ជាង ៨០០០ ឆ្នាំ​មកហើយ​នៅតាម​ស្ថាបត្យកម្ម​បុរាណ​ដូចជា​នៅ​ប្រទេស​ស៊ី​រី និង ហ្ស៊​កដា​នី​ជាដើម​។ 
 
​ប៉ុន្តែ​ស៊ីម៉ងត៍​ក្នុងពេល​ប​ន្ចុ​ប្បន្ន​នេះ​ត្រូវបាន​អ្នកបច្ចេកទេស​លាយ​សារធាតុ​គីមី​ពិសេស​មួយចំនួន​ដើម្បី​បង្កើន​គុណភាព​។ ដោយសារតែ​បញ្ហា​ទាំងអស់នេះ​ទើប​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​រិះរក​គំនិត​និង​បច្ចេកទេស​ក្នុង​ការផលិត​ស៊ីម៉ងត៍​ដែលមាន​គុណ​ល្អ តម្លៃ​សមរម្យ និង​មិន​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​បរិស្ថាន​។ 
 
​យ៉ាងណាក្តី ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ក្នុង​ការផលិត​ស៊ីម៉ង​មួយ​នេះ​មិន​ងាយ​មាន​ឥទ្ធិពល​ខ្ពស់​លើ​ការសាងសង់​នោះឡើយ​។ រឿងរ៉ាវ​ទាំងអស់នេះ​នៅតែ​ជាការ​ព្រួយបារម្ភ​ចំពោះ​អ្នកជំនាញ​ខាង​​បរិស្ថាន ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​តាម​គោលដៅ​កំណត់​ឆ្នាំ​២០៥០៕ 
 

Tag:
 ឧស្ម័ន​កាបូ​និ​ច​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com