កីឡាអន្តរជាតិ
អន្តរជាតិ
Floyd មាន​ចំណូល​ច្រើនជាងគេ​លើ​លោក តាម​ពីក្រោយ​ដោយ Messi និង Ronaldo
31, Dec 2018 , 7:59 pm        
រូបភាព
​ទស្សនា​វ​ដ្តី​សេដ្ឋកិច្ច​ដ៏​ល្បីល្បាញ​របស់​អាមេរិក Forbes បានបង្ហាញ​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក​ដែល​រកចំណូលបាន​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​ចំនួន​១០០​នាក់​សម្រាប់​ឆ្នាំ​២០១៨​។ កីឡាករ​ប្រដាល់​អាមេរិក Floyd Mayweather បាន​ក្លាយជា​អត្ត​ព​លិ​ករក​ចំណូល​ខ្ពស់​ជាងគេ ខណៈ Lionel Messi (​បាល់ទាត់​), Cristiano Ronaldo (​បាល់ទាត់​), Conor McGregor (MMA) និង Neymar (​បាល់ទាត់​) ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់​។​

 
LeBron James ដែលជា​កីឡាករ​បាល់បោះ​កំពុងមាន​ប្រជាប្រិយភាព​បំផុត​នៅ​អាមេរិក ស្ថិតនៅ​លេខ​រៀង​ទី​៦ ហើយ Roger Federer (​វាយ​កូន​បាល់​), Stephen Curry (​បាល់បោះ​), Matt Ryan (​បាល់ទាត់​អាមេរិក​) និង Matthew Stafford (​បាល់ទាត់​អាមេរិក​) ឈរ​នៅ​លំដាប់ Top 10​។​
 
​នៅក្នុង​បញ្ជី​កីឡាករ​ទាំង​១០០​នាក់ កីឡាករ​ដែលមាន​វ័យក្មេង​ជាងគេ​រួមមាន Giannis Antetokounmpo (​បាល់បោះ​), Jordan Spieth (​វាយកូនគោល​) Anthony Davis (​បាល់បោះ​) Paul Pogba (​បាល់ទាត់​) និង Justin Thomas (​វាយកូនគោល​) ។​
 
​ចំណែក​អត្ត​ព​លិ​ក​ដែលមាន​វ័យ​ចំណាស់​ជាងគេ មាន Phil Mickelson (​វាយកូនគោល​) Tiger Woods (​វាយកូនគោល​) Floyd Mayweather (​ប្រដាល់​) Drew Brees (​បាល់ទាត់​អាមេរិក​) Albert Pujols (​បេ​ស្ប​ល​)​។​
 
​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​១០០​នាក់​ដែល​រក​ចំណូល​ច្រើន​បំផុត​លើ​លោក យើង​ឃើញថា​ចំនួន​កីឡាករ​បាល់បោះ​មាន​ច្រើនជាងគេ​រហូតដល់​៤០​រូប ខណៈ​កីឡាករ​បាល់ទាត់​មាន​ត្រឹម​៩​នាក់​។​
 
​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​២០​នាល់​ដែលមាន​ចំណូល​ច្រើនជាងគេ​៖ 
១. Floyd Mayweather, (​ប្រដាល់​)៖ ២៨៥​លាន​ដុល្លារ​អាមេរិក​
២. Lionel Messi (​បាល់ទាត់​)៖១១១​លាន​ដុល្លារ​អាមេរិក​
៣. Cristiano Ronaldo (​បាល់ទាត់​)៖១០៨​លាន​ដុល្លារ​អាមេរិក​
៤. Conor McGregor (MMA)៖ ៩៩​លាន​ដុល្លារ​អាមេរិក​
៥. Neymar (​បាល់ទាត់​)៖ ៩០​លាន​ដុល្លារ​អាមេរិក​
៦. LeBron James (​បាល់បោះ​)៖ ៨៥,៥​លាន​ដុល្លារ​អាមេរិក​
៧. Roger Federer (​វាយ​កូន​បាល់​)៖ ៧៧,២​លាន​ដុល្លារ​អាមេរិក​
៨. Stephen Curry (​បាល់បោះ​)៖ ៧៦,៩​លាន​ដុល្លារ​អាមេរិក​
៩. Matt Ryan (​វាយកូនគោល​)៖ ៧៣,៣​លាន​ដុល្លារ​អាមេរិក​
១០. Matthew Stafford (​បាល់ទាត់​អាមេរិក​)៖ ៥៩,៥ លាន​ដុល្លារ​អាមេរិក​
១១. Kevin Durant (​បាល់បោះ​)៖ ៥៣,៣ លាន​ដុល្លារ​អាមេរិក​
១២. Lewis Hamilton​ ​(​ប្រណាំង​រថយន្ត​)៖ ៥១ លាន​ដុល្លារ​អាមេរិក 
១៣. Russell Westbrook (​បាល់បោះ​)៖ ៤៧,៦ លាន​ដុល្លារ​អាមេរិក​
១៤. James Harden​ ​(​បាល់បោះ​)៖ ៤៦,៤ លាន​ដុល្លារ​អាមេរិក​
១៥. Canelo Alvarez​ (​ប្រដាល់​)៖ ៤៤,៥ លាន​ដុល្លារ​អាមេរិក​
១៦. Tiger Woods (​វាយកូនគោល​)៖ ៤៣,៣ លាន​ដុល្លារ​អាមេរិក​
១៧. Drew Brees (​បាល់ទាត់​អាមេរិក​)៖ ៤២,៩ លាន​ដុល្លារ​អាមេរិក​
១៨. Sebastian Vettel (​ប្រណាំង​រថយន្ត​)៖ ៤២,៣ លាន​ដុល្លារ​អាមេរិក​
១៩. Derek Carr (​បាល់ទាត់​អាមេរិក​)៖ ៤២,១ លាន​ដុល្លារ​អាមេរិក​
២០. Rafael Nadal (​វាយ​កូន​បាល់​)៖ ៤១,៤ លាន​ដុល្លារ​អាមេរិក​៕

Tag:
 Forbes
  Floyd Mayweather
  Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com