ជាតិ
មាន​និស្សិត​ជិត​៥​ពាន់​នាក់ ដែល​រៀន​ជំនាញ​កសិកម្ម ក្នុង​២០១៨
31, Dec 2018 , 9:39 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិត សាកលវិទ្យាក័យភូមិន្ទកសិកម្ម (រូបភាព បានពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម)
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិត សាកលវិទ្យាក័យភូមិន្ទកសិកម្ម (រូបភាព បានពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម)
​ភ្នំពេញ​៖ ក្នុងចំណោម​និស្សិត​កម្ពុ​ជាជាង​១,៦​សែន​នាក់ ដែល​សិក្សា​កម្រិត​ថ្នាក់​បរិ​ញ្ញ​ប​ត្រ ក្នុង​ឆ្នាំ​២០១៧-២០១៨ មាន​និស្សិត​ជិត​៥​ពាន់​នាក់ រៀន​ជំនាញ​កសិកម្ម​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា​នៃ​ក្រសួង​អប់រំ​។​

 
​របាយការណ៍ បាន​បង្ហាញថា  ចំនួន​និស្សិត ដែល​រៀន​កម្រិត​បរិញ្ញាបត្រ​ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៣-២០១៤ ដល់​២០១៧-២០១៨ មាន​ជិត​២​ម៉ឺន​នាក់​។ ក្នុងនោះ​មាន​៖
 
​ឆ្នាំ​សិក្សា​២០១៣-២០១៤ មាន​ជាង​២៣០០​នាក់ (​ស្រី​ជាង​៦០៣​នាក់​)​។ 
​ឆ្នាំ​សិក្សា​២០១៤-២០១៥ មាន​ជិត​២​ពាន់​នាក់ (​ស្រី​៧៧១​នាក់​)​។​
​ឆ្នាំ​សិក្សា​២០១៥-២០១៦ មាន​ជាង​៤​ពាន់​នាក់ (​ស្រី​ជាង​១​ពាន់​នាក់​)​។ 
​ឆ្នាំ​សិក្សា​២០១៦-២០១៧ មាន​ជាង​៥,៥​ពាន់​នាក់ (​ស្រី​ជាង​២​ពាន់​នាក​)​។​
​ឆ្នាំ​សិក្សា​២០១៤-២០១៥ មាន​ជិត​៥​ពាន់​នាក់  (​ស្រី​ជាង​១,៦​ពាន់​នាក់​)​។​
 
​ដោយឡែក របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា មាន​និស្សិត​ជាង​៣​ពាន់​នាក់ ក្នុងនោះ​ស្ត្រី​ជាង​១​ពាន់​នាក់ ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​។ ចំនួន​នេះ បាន​ចែកចេញជា​១០​មហាវិទ្យាល័យ ដែលមាន​កម្រិត​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​។  
 
​ចំណែក សាលា​កសិកម្ម​នៅ​ព្រែកលៀប​វិញ  មាន​និស្សិត​ជាង​៨០០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ជាង​៣០០​នាក់ សិក្សា​លើ​ផ្នែក​ជលផល​, ព្រៃឈើ​, វិទ្យាសាស្ត្រ និង​វេ​ជ្ជា​សាស្ត្រ​សត្វ​, សាកវប្បកម្ម​, ផ្សព្វផ្សាយ​និង​អភិវឌ្ឍន៍ជនបទ​, សេដ្ឋកិច្ច និង​គ្រប់គ្រង​កសិកម្ម​, ក​សិ​-​ឧស្សាហកម្ម និង​សុរិយោដី និង​មាន​និស្សិត​៥៨៧​នាក់ ស្ត្រី ២៦១​នាក់ នៅ​រៀន​សាលា​ជាតិ​កសិកម្ម​កំពង់ចាម​៕
 

Tag:
 កសិកម្ម​
  និស្សិត​
  ឧ​ត្ត​មសិ​ក្សា​
  អប់រំ​
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com