ជាតិ
វីដេអូ
បុរស​អូស្ត្រាលី​លោក Euan Gray ច្រៀង​បទ «​ចំប៉ា​បាត់ដំបង​» ផ្ញើជូន​ភរិយា​
01, Jan 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ បទ «​ចំប៉ា​បាត់ដំបង​» ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ត្រូវបាន​ជនជាតិ​អូស្ត្រាលី​ម្នាក់​យកមក​ច្រៀង​ឡើងវិញ​។ លោក Euan Gray គឺជា​ជនជាតិ​អូស្ត្រាលី​ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ ហើយ​មក​រស់នៅ​កម្ពុជា​អស់​រយៈពេល​៦​ឆ្នាំ​។ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ដែល​ជនបរទេស​រូបនេះ លើកយក​បទ​ចម្រៀង «​ចំប៉ា​បាត់ដំបង​»​មក​ច្រៀង ព្រោះ​ភរិយា​ជាទី​ស្រឡាញ់​របស់​លោកមា​ន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​។ ជនជាតិ​អូស្ត្រាលី​ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​តិចៗ​រូបនេះ បាន​ខិតខំ​ព្យាយាម​រៀន​ភាសា​ខ្មែរ ហើយ​បានចាប់ផ្ដើម​រៀន​ច្រៀង​ចម្រៀង​ខ្មែរ​។ មូលហេតុ​ដែល​បុរស​អូស្ត្រាលី​រូបនេះ យក​បទ​ខ្មែរ​ការ​ច្រៀង គឺ​ដោយសារ​លោក​ស្រឡាញ់​វប្បធម៌ ប្រពៃណី​ខ្មែរ ម្យ៉ាងទៀត វា​ជា​ទេពកោសល្យ​របស់លោក​ផ្ទាល់ ដែលមាន​ជំនាញ​ជាមួយ​តន្ត្រី​ផងដែរ​។


 
​សូម​អញ្ជើញ​ស្ដាប់​ការបកស្រាយ​ចម្រៀង «​ចំប៉ា​បាត់ដំបង​» របស់លោក Euan Gray ដូចតទៅ​៖
 
 
 

Tag:
 ច្រៀង​ចម្រៀង​
  អូស្ដ្រាលី​
 ​បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com