កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប​កីឡា​ទាំង​១០​រូប ដែលមាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​លោក​ប្រចាំឆ្នាំ ២០១៨
01, Jan 2019 , 8:39 am        
រូបភាព
(រាប់ពីឆ្វេង) លោក Micky Arison, លោក Mukesh Ambani, លោក Stanley Kroenke, លោក Stanley Kroenke និង លោក Steve Ballmer
(រាប់ពីឆ្វេង) លោក Micky Arison, លោក Mukesh Ambani, លោក Stanley Kroenke, លោក Stanley Kroenke និង លោក Steve Ballmer
​លោកអ្នក​ធ្លាប់បាន​ស្គាល់​រួចមកហើយ​អំពី​អត្ត​ព​លិ​ក​ដែល​រកចំណូលបាន​ច្រើន​បំផុត និង​មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​លើ​លោក​ប្រចាំឆ្នាំ​២០១៨​។ កីឡាករ​ទាំងនោះ​រួមមាន​កំពូល​អ្ន​ប្រដាល់​អាមេរិក Floyd Mayweather កីឡាករ​បាល់ទាត់ Lionel Messi, Cristiano Ronaldo កីឡាករ​បាល់បោះ LeBron James និង​អ្នក​វាយ​កូន​បាល់​លំដាប់​ពិភពលោក Roger Federer ជាដើម​។ ប៉ុន្តែ​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​នឹង​នាំ​លោកអ្នក​ឲ្យ​ស្គាល់​ពី​ម្ចាស់​ក្លិប​កីឡា​ចំនួន​១០​រូប​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​លោក​ប្រចាំឆ្នាំ​២០១៧៨​នេះ​វិញ​ម្តង​។

 
 
​ខាងក្រោម​នេះ​ជា​ម្ចាស់​ក្លិប​កីឡា​ទាំង​១០ ដែលមាន​ទ្រព្យ​ច្រើន​បំផុត ដែល​ទស្សនា​វ​ដ្តី​ល្បីល្បាញ​លំដាប់​ពិភពលោក​របស់​អាមេរិក Forbes បាន​វាយតម្លៃ​ក្នុង​ឆ្នាំ ២០១៨៖

១. លោក Mukesh Ambani ជា​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា វ័យ​៦០​ឆ្នាំ ជា​ម្ចាស់​ក្លិប​កីឡា​គ្រី​ឃី​ត Mumbai Indians នៅក្នុង​ប្រទេស​ឥណ្ឌា មានទ្រព្យ ៤០,១​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១៩​ពិភពលោក​។​



២. លោក Steve Ballmer ជនជាតិ​អាមេរិក វ័យ​៦១​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់បោះ Los Angeles Clippers នៃ​ក្របខណ្ឌ​កំពូល​អាមេរិក NBA មានទ្រព្យ​សម្បត្តិ ៣៨,៤​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​២២​ពិភពលោក​ផងដែ​។​


 
៣. លោក Dietrich Mateschitz ជា​អ្នកជំនួញ​ជនជាតិ​អូទ្រីស វ័យ​៧៣​ឆ្នាំ មាន​ភាគហ៊ុន​៤៩% នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង Red Bull ជា​ម្ចាស់​ក្លិប​បាល់ទាត់ New York Red Bulls នៃ​ក្របខណ្ឌ​កំពូល​អាមេរិក និង​ជា​ម្ចាស់​ក្រុម​ប្រណាំង​រថយន្ត Formula One ដល់​ទៅ​ពីរ​គឺ Red Bull Racing និង Scuderia Toro Rosso ដែលមាន​ប្រាក់ ២៣​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​៣៧​ពិភពលោក​។​


 
៤. លោក Paul Allen ជា​អ្នកជំនួញ​ជនជាតិ​អាមេរិក វ័យ​៦៤​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់បោះ Portland Trail Blazers នៃ​ក្របខណ្ឌ​កំពូល NBA និង​ជា​ម្ចាស់​ក្លិប​បាល់អោប Seattle Seahawks របស់​អា​រិ​ក មានទ្រព្យ​សម្បត្តិ ២១,៧​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​៤៤​ពិភពលោក​។​


 
៥. លោក Philip Anschutz អ្នកជំនួញ​ជនជាតិ​អាមេរិក វ័យ​៧៧​ឆ្នាំ ជា​ម្ចាស់​ក្លិប​កីឡា​វាយ​កូនឃ្លី​លើទឹក​កក (Ice hockey) Los Angeles Kings និង​ក្លិប​បាល់ទាត់ LA Galaxy នៃ​ក្របខណ្ឌ MLS របស់​អាមេរិក មានទ្រព្យ ១៣​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១០៨​ពិភពលោក​។​


 
៦. លោក Hasso Plattner អ្នកជំនួញ​ជនជាតិ​អាល្លឺម៉ង់ វ័យ​៧៣​ឆ្នាំ ជា​ម្ចាស់​ក្លិប កីឡា​វាយ​កូនឃ្លី​លើទឹក​កក (Ice hockey) San Jose Sharks មានទ្រព្យ​សម្បត្តិ ១២,៧​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១១៦​ពិភពលោក​។​


 
៧. លោក Roman Abramovich អ្នកជំនួញ​ជនជាតិ​រុស្ស៊ី វ័យ​៥០​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea មានទ្រព្យ ១០,៨​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១៤០​ពិភពលោក​។​


 
៨. លោក Micky Arison អ្នកជំនួញ​ជនជាតិ​អ៊ីស្រាអែល វ័យ​៦៨​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់បោះ Miami Heat របស់ NBA មាន​ទ្រ​ព​សម្បត្តិ ៩,៧​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១៥៤​ពិភពលោក​។​


 
៩. លោក Mikhail Prokhorov អ្នកនយោបាយ​ជនជាតិ​រុស្ស៊ី វ័យ​៥២​ឆ្នាំ ជា​ម្ចាស់​ក្លិប​កីឡាបាល់បោះ Brooklyn Nets របស់ NBA ដែលមាន​ទ្រព្យ ៩,៦​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​១៥៨​ពិភពលោក​។​


 
១០. លោក Stanley Kroenke អ្នកជំនួយ​ញ​ជនជាតិ​អាមេរិក វ័យ​៧១​ឆ្នាំ ជា​ម្ចាស់​ក្លិប​បាល់ទាត់ Arsenal ក្នុង​ក្របខណ្ឌ Premier League និង​ក្លិប​កីឡា​ជាច្រើន​ទៀត​នៅ​ទឹកដី​អាមេរិក ដែល​លោក​មានទ្រព្យ ៨,៣​ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី ១៨៣​ពិភពលោក​៕


 

Tag:
 The World\'s Richest Sports Team Owners
© រក្សាសិទ្ធិដោយ thmeythmey.com