ជាតិ
រថយន្ត
GLC 250 Coupe 4MATIC 2019 រថយន្តរាងបែបស្ព័រដ៏ស៊ីចស៊ី មាននៅក្រុម ហ៊ុនស្តារអូតូ ជាមួយនឹងតម្លៃយ៉ាងពិសេស
× ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០១៩ ក្រុមហ៊ុនស្តារអូតូ ខេមបូឌា ដែលទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តម៉ាក Mercedes ប្រចាំប្រទេសកម្ពុជា កំពុងផ្តល់ជូននូវតម្លៃយ៉ាងពិសេស មិនធ្លាប់មានលើប្រភេទរថយន្ត GLC 250 Coupe 4MATIC 2019។
GLC 250 Coupe 4MATIC 2019 គឺរថយន្តខ្នាតខ្ពស់ បន្ទាប់ពីរថយន្ត GLE និង GLS ដែលមានលក្ខណះពិសេស ទាំងការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។ GLC 250 Coupe 4MATIC 2019 ផ្នែកខាងក្រៅ ត្រូវបានរចនាម៉ូដបែបរថយន្តស្ព័រ ដែលមើលទៅប្រណិតល្អ ស៊ិចស៊ី និងរឹងមាំ។ ចំណែកផ្នែកខាងក្នុងវិញ រចនាឡើងឲ្យមានធំទូលាយ មានផាសុកភាព ប្រណីតភាព និងត្រូវបានផលិតឡើងដោយការផ្ចិតផ្ចង់បំផុត សម្រាប់បុគ្គលជោគជ័យ ឬអ្នកមានគ្រួសារ ដែលមានសមាជិកសរុបត្រឹម៥នាក់។
រថយន្ត GLC 250 4MATIC មានទំហំស៊ីឡាំងម៉ាស៊ីន ២.០ កម្លាំងខ្លាំងស្ទុះលឿន បើកបរបានគ្រប់កាលៈទេសៈ ក្នុងចម្ងាយរាប់រយរាប់ពាន់ និងរាប់ម៉ឺនគីឡូម៉ែត្រ ប៉ុន្តែស៊ីប្រេងសាំងត្រឹមតែ៦.៥លីត្រតែប៉ុណ្ណោះ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។ GLC 250 Coupe 4MATIC 2019 មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ស និងពណ៌ខ្មៅ។ សូមទស្សនារូបរាងដ៏ស៊ីចស៊ី របស់រថយន្ត GLC 250 Coupe 4MATIC 2019 នៃត្រកូល Mercedes ខាងក្រោមនេះ៖
ក្រៅពីផ្តល់ជូនតម្លៃពិសេសរាល់ការជាវ រថយន្ត GLC 250 Coupe 4MATIC 2019 ក្រុមហ៊ុន ស្តារអូតូ ក៏កំពុងផ្តល់តម្លៃពិសេសទៅលើប្រភេទរថយន្តទំនើប ប្រណិត GLC 250 SUV ឆ្នាំ 2018 ផងដែរ។ សូមទស្សនារូបរាងដ៏ទាន់សម័យ GLC 250 SUV ឆ្នាំ 2018 ខាងក្រោមនេះ៖
សម្រាប់ព័ត៌មានលម្អិតពីលក្ខណៈពិសេស និងការផ្តល់ជូននានា សូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត Mercedes ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរសព្ទលេខ 017-231-488 | 023-231-488 ៕
© រក្សាសិទ្ធិដោយ thmeythmey.com