កីឡាអន្តរជាតិ
អន្តរជាតិ
Nasri លេងឲ្យ West Ham ក្រោយផុតពិន័យពីបទប្រើប្រាស់សារធាតុប៉ូវកម្លាំង
× ក្លិប West Ham បានចុះហត្ថលេខានាំយកកីឡាករបារាំង Samir Nasri បន្ទាប់ពីអតីតខ្សែបម្រើ Arsenal និង Manchester City រូបនេះ បំពេញការអនុវត្តពិន័យទាក់ទងនឹងការប្រើប្រាស់សារធាតុប៉ូវកម្លាំង។
Nasri អាយុ៣១ឆ្នាំ ក្លាយជាកីឡាករដែលគ្មានក្លិបចាប់តាំងពីថ្ងៃទី៣១ ខែមករា មក ក្រោយការចាកចេញពីក្លិប Antalyaspor របស់តួកគី។
កីឡាកររូបនេះ បានចុះហត្ថលេខាលេងឲ្យ West Ham នៃក្របខណ្ឌ Premier League រហូតដល់ចប់រដូវកាល។ គេបានអនុវត្តការពិន័យរយៈពេល១៨ខែ ក្រោយរកឃើញថា ខ្សែបម្រើរូបនេះ បានព្យួរសេរ៉ូមដែលមានផ្ទុកសារធាតុប៉ូវកម្លាំង។
ក្នុងកិច្ចព្រមព្រៀង West Ham ក៏អាចឈានដល់បន្តកិច្ចសន្យាមួយឆ្នាំបន្ថែមទៀតជាមួយ Nasri ផងដែរ។ Nasri បានឈ្នះពាន Premier League ពីរលើក និង League Cup ជាមួយ Man City ក្រោយផ្ទេរពី Arsenal នៅឆ្នាំ២០១១៕
Tag:
West Ham
Samir Nasri
© រក្សាសិទ្ធិដោយ thmeythmey.com