ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្វះ​ជាតិ​ស្ករ អាច​បង្ក​ជា​ផលវិបាក ឬ​គ្រោះថ្នាក់​អ្វី​ខ្លះទៅ​?
01, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រភព​ថាមពល​ដ៏​សំខាន់​របស់​រាងកាយ គឺជា​ជាតិ​ស្ករ ដែល​យើង​អាច​ទទួលបាន ភាគច្រើន​មកពី​ចំណីអាហារ ដែល​យើង​បរិភោគ​។ ការខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម គឺជា​បញ្ហា​សុខភាព ដែល​គេ​កម្រ​ជួបប្រទះ ចំពោះ​អ្នក​ដែលមាន​សុខភាព​ធម្មតា តែ​ភាគច្រើន កើត​លើ​អ្នក​ដែល​កំពុង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។​


 
​ទោះជា​យ៉ាងណា វា​អាចមាន លក្ខខណ្ឌ​ផ្សេងគ្នា​ជាច្រើន តែ​កម្រ​ណាស់ ដែល​អាច​បណ្តាលអោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ចំពោះ​អ្នក​ដែល​មិនមាន​ជំងឺ​ទឹកនោមផ្អែម​។​
 
​បើសិនជា​អ្នក មាន​រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ស្ករ ហើយ​មិនបាន​ព្យាបាល អ្នក​អាច​នឹង​សន្លប់​បាត់បង់​ស្មារតី​បាន​។ នេះ​ដោយសារតែ​ខួរក្បាល​របស់​អ្នក ត្រូវការ​ជាតិ​ស្ករ ដើម្បី​ដំណើរការបាន​ត្រឹមត្រូវ​។ ផលវិបាក​នៃ​ការ​មិនបាន​ព្យាបាល​អោយបាន​ទាន់ពេល អាចមាន​ដូចជា ៖
 
• ប្រកាច់​
• ការ​សន្លប់​បាត់បង់​ស្មារតី​
• អាចធ្វើ​អោយស្លាប់ ជាពិសេស ចំពោះ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​។​
 
​ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ដោយ​មិនអោយ​ការព្យាបាល​ជ្រុល រហូតដល់​ធ្វើអោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ពេក​នោះទេ​។​
​តែ​ប្រសិនបើ​អ្នក បណ្តាលអោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​ពេក នេះ​ក៏​អាច​នាំអោយមាន​គ្រោះថ្នាក់ និង​អាច​បណ្តាល​ខូចខាត​ដល់​សរសៃប្រសាទ សរសៃឈាម និង​សរីរាង្គ​ផ្សេងគ្នា​របស់​អ្នក​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com