ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យពាណិជ្ជករ ចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់ EU
× ភ្នំពេញ៖ ក្រោយពីមានប្រកាសអន្តរក្រសួង ដែលទើបចេញផ្សាយក្នុងពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងមួយដែលអំពាវនាវឲ្យផលិតករ មកដាក់ពាក្យសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ REX របស់សហភាពអឺរ៉ុប។
យោងតាមបទបញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានធ្វើវិសោធនកម្មចុងក្រោយ នៅខែមិថុនាឆ្នាំ២០១៧ និងដោយផ្អែកតាមប្រកាសអន្តរក្រសួងចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ស្ដីពីការសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្មអំពាវដល់ពាណិជ្ជករ ដែលមានបំណងនាំចេញទៅទីផ្សារសហភាពអឺរ៉ុប (EU) ក្រោមការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងតែអាវុធ EBA ព្រមទាំងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់ប្រទេសណ័រវេស ស្វីស និងប្រទេសទួគី មកដាក់ពាក្យសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System- REX) របស់សហភាពអឺរ៉ុប។
ការដាក់ពាក្យសុំនេះ ត្រូវធ្វើនៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៩ តទៅ ក្នុងវត្ថុបំណង ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម (Statement on Origin) ជំនួសឲ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់A ៕
© រក្សាសិទ្ធិដោយ thmeythmey.com