ជាតិ
វីដេអូ
សិល្បះ
លោក Euan Gray៖ «​ច្រៀង​បទ​ខ្មែរ​ពិបាក តែ​ខ្ញុំ​ព្យាយាម​ច្រៀង​ឲ្យ​ល្អ​ជាង​នេះ​»
02, Jan 2019 , 7:59 am        
រូបភាព
«​បង​ស្រណោះ​សម្ដី​» ជា​បទ​ចម្រៀង​ក្នុង​រឿង​ទុំ​ទាវ​។ បទ​នេះ ត្រូវបាន​ជនបរទេស​ម្នាក់ គឹ​លោក Euan Gray យកមក​ច្រៀង​ឡើងវិញ​កាលពីពេល​ថ្មីៗ​នេះ​។ ក្រោយ​ច្រៀង​បទ​នេះ លោក Euan Gray ត្រូវបាន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​តាមរយៈ​សំឡេង​ច្រៀង​ជា​ភាសា​ខ្មែរ​យ៉ាងច្បាស់​របស់លោក​។ លោក Euan Gray គឺជា​ជនជាតិ​អូស្ត្រាលី ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ​នៅ​ខេត្តបាត់ដំបង ហើយ​មក​រស់នៅ​ប្រទេស​ខ្មែរ​អស់​រយៈពេល​៦​ឆ្នាំ​ហើយ​។ លោក Euan Gray ជា​ផលិតករ និង​ជា​តន្ត្រីករ ហើយ​លោក​បាន​បង្កើត​ស្ទូ​ឌី​យោ​មួយ​នៅ​រាជធានី​ភ្នំពេញ​ឈ្មោះថា Songkites​។​



​មាន​វ័យ​៣៦​ឆ្នាំ លោក Euan Gray បានចាប់ផ្ដើម​ច្រៀង​ចម្រៀង​ជា​ភាសា​ខ្មែរ​នៅ​ឆ្នាំ​២០១៦​។ ក្នុង​រយៈពេល ២​ឆ្នាំនេះ លោក​បាន​យក​បទ​ចម្រៀង​ខ្មែរ​ពី​ដើម មក​ច្រៀង​ឡើងវិញ​បាន​ចំនួន​ជាង​១០​បទ​ហើយ​។ បទ​ចម្រៀង​ជា​ភាសា​ខ្មែរ ដែល​លោក​បាន​ច្រៀង​ដំបូង​គឺ​បទ អា​នី​។ ក្នុង​បទ​ចម្រៀង​នីមួយ លោក​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុងការ​ហាត់​ច្រៀង បើទោះបី ការ​ច្រៀង​ចម្រៀង​ខ្មែរ​មាន​ផល​លំបាក​ក៏ដោយ ក៏​លោក Euan នៅតែ​ព្យាយាម​ច្រៀង​ឲ្យ​បានល្អ​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​លោក Euan Gray ដូចតទៅ​៖ 

 
 
​ការ​ច្រៀង​ចម្រៀង និង​លេង​ឧបករណ៍​ភ្លេង វា​ជា​ទេពកោសល្យ​របស់លោក Euan​។ ជាពិសេស​ការ​ច្រៀង​ចម្រៀង​ខ្មែរ គឺ​កើតចេញពី​មិត្តភក្តិ​ជនជាតិខ្មែរ​របស់លោក ដែល​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​ច្រៀង​ចម្រៀង​ខ្មែរ​នេះ​។​
 
​និយាយ​ពី​ជីវិត​មក​រស់នៅ​ប្រទេស​ខ្មែរ​វិញ បានធ្វើ​ឲ្យ​បុរស​ជនជាតិ​អូស្ដ្រាលី​រូបនេះ មានចិត្ត​ស្រឡាញ់​វប្បធម៌​ខ្មែរ និង​ចង់​ចេះ​ភាសា​ខ្មែរ​។ រសជាតិ​ជីវិត​ដែល​លោក Euan Gray មាន​ភរិយា​ជា​នារី​ខ្មែរ និង​រួមរស់​ជាមួយគ្នា​នៅ​រាជធានី​ភ្នំ​អស់​រយៈពេល​៦​ឆ្នាំ​មកនេះ មិនបាន​ធ្វើ​ឲ្យ​បុរស​វ័យ​៣៦​រូបនេះ ចង់​ត្រឡប់​ទៅ​រស់​នៅលើ​ទឹកដី​កំណើត​នា​ប្រទេស​អូ​ស្រា​លី​វិញ​ឡើយ​៕ 
 

Tag:
 ចម្រៀង​
 ​ជនជាតិ​បរទេស​
 ​អូស្ត្រាលី​
 ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com