ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
អាកាសធាតុ​ត្រជាក់​នៅ​ខេត្តមណ្ឌលគិរី ទាក់ទាញ​ជនបរទេស​ឲ្យ​មក​រស់នៅ​
02, Jan 2019 , 10:19 am        
រូបភាព
​មណ្ឌលគិរី​៖ អាកាសធាតុ​ត្រជាក់​នៅ​ខេត្តមណ្ឌលគិរី បាន​ទាក់ទាញ​ជនបរទេស​ឲ្យ​មក​រស់នៅ ជាពិសេស​កូរ៉េ និង​ជប៉ុន​។ ខេត្តមណ្ឌលគិរី ដែល​ស្ថិតនៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មានលក្ខណៈពិសេសលើ​អាកាសធាតុ​ត្រជាក់ និង​មាន​ទេសភាព​ស្រស់ស្អាត​។ ក្រៅពី​ទាក់ទាញ​ជនបរទេស​ឲ្យ​មក​ធ្វើ​ជំនួញ និង​មក​រស់នៅក្នុង​ខេត្ត​នេះ មណ្ឌលគិរី​ក៏​ជា​ខេត្ត​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​យ៉ាងច្រើន​កុះករ​ផងដែរ​។​



​លោក យស ចាន់ថា ម្ចាស់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ និង​ជា​អ្នករស់នៅ​ខេត្តមណ្ឌលគិរី​រយៈពេល​១៥​ឆ្នាំ​មកនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជនបរទេស​ភាគច្រើន ចង់​មក​រស់នៅ​ខេត្តមណ្ឌលគិរី ដោយសារតែ​អាកាសធាតុ​នៅ​ខេត្ត​នេះ​ត្រជាក់​ល្អ ជាពិសេស​អំណោយផល​លើ​ដំណាំ​កសិកម្ម រួមទាំង​មាន​ទេសភាព​ស្រស់ស្អាត​ផងដែរ​។ លោក ចាន់ថា បន្តថា តំបន់​ទេសចរណ៍​ទាំងអស់​នៅ​ខេត្តមណ្ឌលគិរី សុទ្ធតែ​ទេសភាព​ស្រស់ស្អាត​។​

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​លោក យស ចាន់ថា ដូចតទៅ​៖ 
 
 
​បើតាម​លោក ចាន់ថា ខេត្តមណ្ឌលគិរី បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មាន​លេង​កម្សាន្ត​ក្នុងអំឡុង​ខែវិច្ឆិកា រហូតដល់​ខែមេសា ព្រោះ​រដូវរំហើយ ហើយ​អាកាសធាតុ​ត្រជាក់​ល្អ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ខេត្តមណ្ឌលគិរី លោក ចាន់ថា បញ្ជាក់ថា ខេត្តមណ្ឌលគិរី មាន​លក្ខណៈពិសេស​ដូច​ប្រទេស​ស្វី​ស​ទី​២ ព្រោះ​អាកាសធាតុ​នា​ខេត្ត​នេះ​ល្អ​។ ខេត្តមណ្ឌលគិរី ជា​តំបន់​មួយ​ដែល​អំណោយ​ផលដំណាំ​កសិកម្ម​ផងដែរ ដែល​ងាយស្រួល​ក្នុងការ​បង្កបង្កើនផល ដោយសារ​អាកាសធាតុ និង​ស្ថានភាព​ដី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com