ជាតិ
រថយន្ត
សង្គមជាតិ
២០១៨៖ ស្លាប់​ជាង​១៧០០​នាក់ និង របួស​ជាង​៤៧០០នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
02, Jan 2019 , 12:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៨ មាន​មនុស្ស​១៧៦១​នាក់​បាន​ស្លាប់ និង​៤៧៧១​នាក់ រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា​។ បើតាម​របាយការណ៍រ​បស់​នាយក​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៨ មានការ​ថយចុះ​ជាង​ឆ្នាំ​២០១៧​។

 

 
​របាយការណ៍​ដដែល បាន​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ដោយសារ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ ការបើកបរ​មិន​ប្រកាន់​ស្តាំ ការបើក​ប្រជែង​គ្នា និង ការមិន​គោរព​សិទ្ធិ​គ្នា​ក្នុងការ​បើកបរ ជាដើម​។ របាយការណ៍​នេះ បាន​បន្ថែមថា រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តកណ្តាល មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ច្រើនជាងគេ​៕

Tag:
 ​គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com