កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទិញ​បានខ្សែប្រយុទ្ធ​សញ្ជាតិ​អាមេរិក​ម្នាក់​ពី Dortmund តម្លៃ ៧៤​លាន​ដុល្លារ​
02, Jan 2019 , 4:43 pm        
រូបភាព
Chelsea បាន​ចុះហត្ថលេខា​ទិញយក​ខ្សែប្រយុទ្ធ​ឆ្នើម Christian Pulisic ពី​ក្រុម Borussia Dortmund ក្នុងតម្លៃ ៥៨ លាន​ផោន (74​លាន​ដុល្លារ​អាមេរិក​)​។ សមាជិក​ក្រុម​ជម្រើសជាតិ​អាមេរិក​វ័យ ២០​ឆ្នាំ​រូបនេះ ត្រូវ​បន្ត​លេង​ក្នុង​ក្លិប​នៃ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូតដល់​ចប់​រដូវ​កាល​នេះ​។​ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការក្លិប Dortmund។ 


Pulisic ដែលមានការចាប់អារម្មណ៍ពីក្លិបល្បីៗដូចជា Liverpool និង Arsenal ដែលនោះ អាចស៊ុតបញ្ចូលទី៩គ្រាប់ សម្រាប់ការបង្ហាញខ្លួន ២៣លើក ឲ្យជម្រើសជាតិអាមេរិក។
 
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ជាសមាជិកដ៏សំខាន់ក្នុងការនាំ Dortmund ឈរនៅកំពូលតារាង Bundesliga រដូវកានេះ ដោយនាំមុខពិន្ទុគូប្រជែង Bayern München ចំនួន៦ពិន្ទុ ក្រោយឆ្លងកាត់១៧ប្រកួត។
 
Pulisic នៅជាប់កិច្ចសន្យាជាមួយ Dortmund ដល់ឆ្នាំ២០២០ ប៉ុន្តែដោយសាររូបគេបានបដិសេធមិនបន្តកិច្ចសន្យាបន្ថែមទើបក្លិបសម្រេចលក់ឲ្យ Chelsea តែម្តង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com