កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ជិត​១០​ម៉ឺន​នាក់ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​
ជាតិ
កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ជិត​១០​ម៉ឺន​នាក់ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​
03, Jan 2019 , 11:42 am        
រូបភាព
រូបពីហ្វេសប៊ុក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុក្រសួងទេសចរណ៍
​ភ្នំពេញ​៖ កម្ពុជា ទទួលភ្ញៀវ​ទេសចរ​អ​ន្ត​រ​ជាតិ​សរុប ៩៩,១១៨​នាក់ ទូទាំង​ខេត្ត​-​ក្រុង​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៩​។ ចំនួន​នេះ បាន​កើនឡើង​ជាង​៤០​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​។

 
​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី​-​ខេត្ត ដែលមាន​ភ្ញៀវ​អន្តរជាតិ​មកលេង​កម្សាន្ត​ច្រើនជាងគេ មាន​ទីក្រុង​ភ្នំពេញ មាន​ជាង​២,៨​ម៉ឺន​នាក់ ខេត្តសៀមរាប មាន​ជាង​៣,៤​ម៉ឺន​នាក់ ខេត្ត​ព្រះសីហនុ មាន​ជិត​២,១​ម៉ឺន​នាក់ និង​ខេត្តកំពត​-​កែប​មាន​ត្រឹម​ជាង​៤​ពាន់ ប៉ុណ្ណោះ​។ 


រូបបានពីមន្ទីរទេសចរណ៍ខេត្តសៀមរាប
 
​ដោយឡែក​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​បាន​ដើរ​កម្សាន្ត​នាឱកាស​ឆ្លង​ឆ្នាំ​សកល មាន​ចំនួន​សរុប ៣,១៤៤,៤៣៤​នាក់​។ ចំនួន​នេះ​កើនឡើង​ជិត ២៦​ភាគរយ​។ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ៣,០៤៥,៣១៦​នាក់ កើនឡើង​ជាង ២៥​ភាគរយ ៕


រូបបានពីមន្ទីរទេសចរណ៍ខេត្តសៀមរាប
 

Tag:
 ជាតិ​
  ទេសចរ​
  សៀមរាប​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com