ជាតិ
សង្គមជាតិ
រថយន្តប្រមាណ១០គ្រឿង បុកបន្តកន្ទុយគ្នា នៅម្តុំពេជ្រនិល
× ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយ បានកើតឡើង រវាងរថយន្ដកុងតឺន័រ និងរថយន្ដធុនតូចប្រមាណ១០គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣ ខែមករានេះ។ នេះបើតាមស្នងការខេត្តកំពង់ស្ពឺ។
ស្នងការខេត្តកំពង់ស្ពឺ បង្ហោះព័ត៌មានបឋម លើទំព័រហ្វេសប៊ុកថា រថយន្តជាច្រើនគ្រឿងបានខូចខាត និង មនុស្សម្នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។ ខណៈនេះ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែអន្ដរាគមន៍ដើម្បីជួយសង្គ្រោះបន្ទាន់៕
Tag:
គ្រោះថ្នាក់
ពេជ្រនិល
ផ្លូវលេខ៤
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com