ជាតិ
សង្គមជាតិ
ស្នងការកំពង់ស្ពឺ៖ ករណីបុករះរថយន្ត២០គ្រឿងបណ្តាលមកពីរថយន្តដឹកថ្មដាច់ហ្វ្រាំង រូបពីស្នងការខេត្តកំពង់ស្ពឺ
× មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅជិតជ្រោះពេជ្រនិល គឺបណ្តាលមកពីរថយន្តដឹកថ្មធុនធំមួយ បានដាច់ហ្វ្រាំង ហើយជ្រុលទៅបុករះលើរថយន្តធុនតូចប្រមាណ២០គ្រឿង។ នេះជាការបញ្ជាក់របស់លោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺ ។
លោក សម សាមួន ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ក្រៅពីខូចរថយន្ត មានមនុស្សម្នាក់បានបាត់បង់ជីវិត និង ៨នាក់ទៀតរងរបួស។ លោក បន្ថែមថា អ្នករងរបួស ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ចំណែក អ្នកបើករថយន្តដឹកថ្ម បានរត់គេចខ្លួនបាត់ហើយ ក្រោយកើតហេតុ។ នេះបើតាមលោកស្នងការដដែល ដោយលោក បញ្ជាក់យ៉ាងដូច្នេះថា៖«គ្មានអីពិបាករកមនុស្សទេ ព្រោះយើងស្គាល់លេខឡានហើយ»។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅចំណុចគីឡូម៉ែត្រ ១០៥-១០៦ លើកំណាត់ផ្លូវជាតិលេខ៤ (ជិតជ្រោះពេជ្រនិល) ដែលស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣ ខែមករានេះ៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com