ជាតិ
សង្គមជាតិ
ជនល្មើសគ្រឿងញៀន កើនជាង៦ពាន់នាក់ ក្នុងឆ្នាំ២០១៨
× បទល្មើសគ្រឿងញៀន បានកើតឡើងជាង៨ពាន់ករណី និងមានមនុស្សជាង១,៦ម៉ឺននាក់ (ស្រីជាង១៣០០នាក់) ដែលត្រូវបានឃាត់ខ្លួន ក្នុងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ប្រឆាំឆ្នាំ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
របាយការណ៍ បានបង្ហាញថា ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនោះ មានជនបរទេសជាង៣០០នាក់ (ស្រី៤៨នាក់) ដោយមាន២៤សញ្ជាតិ។ ប្រភពដដែល បានឲ្យដឹងថា សារធាតុញៀន ដែលបានចាប់បានក្នុងឆ្នាំ២០១៨ មានជាង៥០០គីឡូក្រាម កញ្ឆាក្រៀម៧៤គីឡូក្រាម និងកញ្ឆាដើមជាង ១,៦សែនដើម។
បើតាមរបាយការណ៍កាលពីឆ្នាំ២០១៧ មានមនុស្សជាង១ម៉ឺននាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។ ដូច្នេះ អ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ២០១៨ បានកើនឡើងជាង៦ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com