ដើម្បី​ឲ្យ​ការផ្សព្វផ្សាយ​កាន់តែ​ទូលាយ ក្រសួង គ្រោង​បង្កើត​ទូរទស្សន៍​ជាតិ​៣​ឬ​៤​ទៀត​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដើម្បី​ឲ្យ​ការផ្សព្វផ្សាយ​កាន់តែ​ទូលាយ ក្រសួង គ្រោង​បង្កើត​ទូរទស្សន៍​ជាតិ​៣​ឬ​៤​ទៀត​
04, Jan 2019 , 9:19 pm        
រូបភាព
​ក្រសួង​ព័ត៌មាន គ្រោង​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​៣​ឬ​៤​បន្ថែមទៀត ដើម្បី​ឲ្យ​ការផ្សព្វផ្សាយ កាន់តែ​ទូលំទូលាយ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​។ លោក  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហើប​ពី​រឿងនេះ ក្នុង​បទ​សម្ភាស​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) និង​វិទ្យុជាតិ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​។


 
​គេហទំព័រ​ក្រសួង​ព័ត៌មាន បាន​ស្រង់​សម្តី​របស់លោក ខៀវ កញា​រី​ទ្ធ ទៅ​ចុះផ្សាយ​ថា ទូរទស្សន៍ ដែល​គ្រោង​នឹង​បង្កើត​បន្ថែម​នោះ គឺ​សម្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា និង​វិទ្យុជាតិ​កម្ពុជា ខណៈ​បច្ចុប្បន្ន ស្ថាប័ន​ទាំងពីរ​នេះ មានតែ​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​រលកធាតុអាកាស​ជា​សម្លេង​ប៉ុណ្ណោះ​។ 
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បច្ចុប្បន្ន កាសែត​ដែល​ផ្សាយ​ជាប្រចាំ មាន​ជាង​៥០០​អង្គភាព ព័ត៌មាន​ព្រឹ​តិ្ដ​ប​ត្រ ដែល​ផ្សាយ​តាម​អន​ឡាញ មាន​៧២​អង្គភាព ស្ថានីយទូរទស្សន៍ ដែល​ផ្សាយ​តាម​រលកធាតុអាកាស និង​ទូរទស្សន៍​ខ្សែកាប ដែល​ផ្សាយ​ផ្ទាល់​និង​ផ្សាយ​បន្ត​ផ្ទាល់ មាន​ជាង​២០០ និង​ស្ថានីយ ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល មាន​៥៕

Tag:
 ​ក្រសួង​ព័ត៌មាន​
  ទូរទស្សន៍​
© រក្សាសិទ្ធិដោយ thmeythmey.com