ONE Championship
កីឡាជាតិ
ជាតិ
ហេតុផល​ពីក្រោយ​ការដក ថៃ រិទ្ធី ចេញពី​ការប្រកួត ONE: ETERNAL GLORY
05, Jan 2019 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​មកពី​ក្លិប Cambodian Top Team ថៃ រិទ្ធី បាន​រង់ចាំ​បញ្ចេញ​សមត្ថភាព​លើស​ង្វៀន​ធំ ONE ជា​យូរ​មកហើយ ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី ១៩ ខែមករា នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​កម្មវិធី ONE: ETERNAL GLORY ។​ តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ អ្នក​ប្រដា​ល់វ័យ ១៩​ឆ្នាំ នេះ​ទទួល​រងរបួស​ពេល​ឡើង​ប្រដាល់សេរី​កន្លងមក​ដែល ធ្វើ​ឲ្យ​រូបគេ​អាក់ខាន​មិនអាច​ឡើង​ប្រយុទ្ធ​សងសឹក​ឲ្យ​មិត្ត​រួម​ក្រុម មាស ម៊ើ ដែល​បាន​ចាញ់​ក្រោម​កណ្តាប់​ដៃជើង​ខ្លាំង​ពីរ​សាសន៍ Anthony “The Archangel” Engelen​។

 
​រិទ្ធី រៀបរាប់ថា​៖ «​កាល​ខ្ញុំ​វាយ​ថ្ងៃទី​១៦​ខែធ្នូ​មុន​ហ្នឹង ខ្ញុំ​បែក​ថ្នេរ​ចិញ្ចើម​បន្តិច ត្រូវ​ដេរ​ប្រាំមួយ​ថ្នេរ ប៉ុន្តែ​ឥឡូវ​ជា​ហើយ អត់​មាន​ប៉ះពាល់​អី​ទេ​»​។ 
 
​រីឯ​មេដឹកនាំ​ក្លិប Cambodian Top Team លោក ហ៊ុន ចាន់​រាជ ពិបាក​នឹង​សម្រេចចិត្ត​ដក​ឈ្មោះ ថៃ រិទ្ធី ចេញពី​ការប្រកួត​នៅ​ទីក្រុង​ហ្សា​ការ​តា​ណាស់ដែរ ថ្វីបើ​ដឹងថា​កីឡាករ​របស់ខ្លួន ឆាបឆួល​ខ្លាំង​ចង់​រក្សា​ឈ្មោះ​ខ្លួន​ក្នុង​ការប្រកួត​មួយ​នេះ​។ 
 
​រិទ្ធី និយាយ​ពេល​ដឹងថា​ខ្លួន​ត្រូវ​ដកចេញ​៖ «​ខ្ញុំ​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ​។ ពេលមុន​ខ្ញុំ​ហាត់​សឹង​ស្លាប់ ខ្ញុំ​ហាត់​ចង់​ខ្យល់​ម្តងៗ​»​។ 
 
​និយាយ​ទៅ​ម្ចាស់​ក្លិប ក៏​ខកចិត្ត​ខ្លាំង​ណាស់ដែរ​ពី​ការលុបចោល​ការប្រកួត​មួយ​នេះ ប៉ុន្តែ​ក៏​យល់ថា​វា​ល្អ​ម្យ៉ាងដែរ​សម្រាប់​ផ្តោតអារម្មណ៍​លើ​របៀបរបប​ប្រកួត​ថ្មី ក៏​ដូច​ជ​យក​ពេលវេលា​បន្ថែម​ដើម្បី​ហ្វឹកហាត់​ឲ្យ​ល្អឥតខ្ចោះ​សម្រាប់​ការប្រកួត​ថ្ងៃ​ខាងមុខ​។​
 
​ប្រហែល​២ ទៅ ៣​សប្តាហ៍​កន្លងទៅ ក្លិប CTT ចាប់ផ្តើម​សហការ​ជាមួយ Nicholas "JJ" Lee
​ម្ចាស់​ក្លិប Yorky MMA founder ដែល​គាត់​ធ្លាប់ជា​អតីត​កីឡាករ​របស់ ONE Championship
​ហើយ​ឃើញថា​កំពុងមាន​ភាព​វិជ្ជមាន​ច្រើន​រហូតមក​។ 
 
​បន្ទាប់ពី​អ្នក​ប្រដាល់​ពីររូប​របស់​កម្ពុ​ជា ចាន់ រតនា និង សុ​វណ្ណា​រី យកបាន​ជោគជ័យ​ដ៏​ធំធេង​មកពី​ព្រឹ​ត្ត​ការណ៍ ONE: DESTINY OF CHAMPIONS ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ខែធ្នូ​កន្លងទៅ បាន​ជំរុញ​ទឹកចិត្ត​លោក ចាន់​រាជ ឲ្យ​មាន​កម្លាំងចិត្ត​ថ្មី​មួយទៀត សង្ឃឹម​នឹង​រៀបចំ​ឆ្នាំ ២០១៩ ឲ្យ​បាន​ត្រឹមត្រូវ​ជាង​មុន​។ 
 
​គាត់​រំលឹកថា​៖ «​រតនា និង សុ​វណ្ណា​រី បញ្ចប់​ឆ្នាំ​២០១៨​ជាមួយ​ជ័យជម្នះ​ដ៏​ធំ​អស្ចារ្យ​សម្រាប់​កម្ពុជា អីចឹង​យើង​គឺត្រូវធ្វើ​យ៉ាង​ណាយ​កជោគ​ជ័យ​សម្រាប់​ដើមឆ្នាំ​ថ្មី​ឲ្យ​បាន​ដូចគ្នា​»​។ 
 
«​យើង​មិន​ចង់​ឲ្យ​ចាញ់​ដើមឆ្នាំ​ទេ មកពី​របួស​របស់ រិទ្ធី នេះ​វា​ធ្វើ​ឲ្យ​ការ​ហ្វឹ​ត​ហាត់​កាន់តែ​មិនបាន​គ្រប់គ្រាន់ និង​ឡើង​សង្វៀន​ត្រៀម​មិនបាន​ល្អ​»​។ 
 
​លោក ចាន់​រាជ ក៏បាន​លើកឡើង​ផងដែរ​ថា យ៉ាងណា​ស្មារតី​តាំងចិត្ត និង​ភាពក្លាហាន​ក្នុង​ឆាកប្រយុទ្ធ​របស់​កីឡាករ​វ័យក្មេង​រូបនេះ នឹង​ជា​ឈ្នាន់​មួយ​អាចជួយ​រូបគេ​ឲ្យ​ឡើង​កាន់តែ​ខ្ពស់​ថែមទៀត​ក្នុង​សង្វៀន​ក្បាច់គុន​អន្តរជាតិ​។ 
 
«​គ្រប់​អ្នក​ប្រដាល់​ទាំងអស់ សុទ្ធ​តែមាន​ឆន្ទៈ​មុះ​មុត​ដើម្បី​ប្រកួត ទោះ​ខ្លួន​មាន​របួស​យ៉ាងណាក៏ដោយ​។ ស្មារតី​ជា​អ្នក​ប្រយុទ្ធ​នេះហើយ ដែល​គ្មាន​អី្វ​អាច​បញ្ឈប់​ពួកគាត់​បានឡើយ​។ ប៉ុន្តែ​វា​ស៊ីសង​លើ​យើង​ដែរ ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ​មួ​ួ​យ​ដើម្បី​ឲ្យ​គាត់​បានល្អ​»​។​
 
​រីឯ Engelen វិញ​ឥឡូវ​គេ​រៀបចំ​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ជនជាតិ​កូរ៉េខាងត្បូង​ឈ្មោះ Won Il Kwon វិញ​៕ 
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com