ជាតិ
សង្គមជាតិ
ចុងឆ្នាំ​២០១៨ ក្រសួង​សាធារណៈការ ចាប់បាន​រថយន្ត​លើស​ទម្ងន់ ២១៤​គ្រឿង និង​ពិន័យ​ប្រា​ក់ជាង ៤០០​លាន​រៀល​
05, Jan 2019 , 11:11 am        
រូបភាព
ដោយ:
លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់បាន​រថយន្ត​ដឹក​លើ​ទម្ងន់​ចំនួន ២១៤​គ្រឿង និង​បាន​ផាកពិន័យ​ប្រាក់​បាន​ចំនួន ៤៧៤,៣០០,០០០​រៀល (​គិត​ជា​ដុល្លារ ១១៨,៦០០)​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅនេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​ដឹកជញ្ជូន​។​


​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បន្តថា ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​ថយចុះ​ចំនួន ៦៥​គ្រឿង បើ​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែលមាន​ចំនួន ២៧៩​គ្រឿង ។ ហើយ​ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់​៤៥​តោន​៕
 
 

Tag:
 រថយន្ត​ធន់​ធំ​-​លើស​ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com