ជាតិ
ទេសចរ​ខ្លះ​ច្រក​ទឹក​នៅ​លិង្គ​មួយ​ពាន់​យកទៅ​ផ្ទះ ព្រោះ​ជឿថា​ស័ក្តិសិទ្ធិ
05, Jan 2019 , 8:19 pm        
រូបភាព
​សៀមរាប​៖ ទឹក​ហូរ​នៅ​លិង្គ​មួយ​ពាន់ នា​ភ្នំ​គូលែន ត្រូវបាន​គេ​ជឿថា​មាន​បារមី​ស័​ក្ត​សិទ្ធិ និង​ផ្តល់​ភាពត្រជាក់ត្រជំ​។ ដូច្នេះហើយ​បានជា​ពលរដ្ឋ និង​មាន​អ្នកទេសចរ​ផង តែងតែ​ច្រក​ទឹក​ពី​ភ្នំ​គូលែន យកទៅ​ផ្ទះ​។ លោក ស៊ើ​ម ជា​ភ្នាក់ងារទេសចរណ៍​នៅលើ​ភ្នំ​គូលែន​។ អ្នក​ម​គ្គុ​ទេសន៍​រូបនេះ តែង​សម្រួល​ដល់​ការ​ច្រក​ទឹក​នៅ​លិង្គ​មួយ​ពាន់​នេះ ឱ្យ​ភ្ញៀវទេសចរ​ពេល​ពួកគាត់​មាន​តម្រូវការ​ម្ដងៗ​។ លោក​ថា ភ្ញៀវទេសចរ​តែង​យក​ទឹក​ពី​កន្លែង​ពី​លិង្គ​មួយ​ពាន់​នេះ​ពេល​ត្រឡប់ទៅផ្ទះ​វិញ តាម​ចំនួន​តិច ឬ​ច្រើន​។ ដ្បិតតែ​មិនបាន​ដឹង​មូលហេតុ​ច្បាស់លាស់ តែ​លោក ស៊ើ​ម សន្និដ្ឋានថា គេ​អាច​យកទៅ​ប្រោះព្រំ លើករាសី​ជាដើម​។ លោក​បន្ថែមថា អ្នក​ដែល​ជឿ​នឹង​បារ​មីទឹក​លិង្គ​មួយ​ពាន់​មុននឹង​យក​ទឹក​ចេញទៅ​បាន ត្រូវ​អុជ​ធូប​សុំ​ជាមុន​។ បើ​មិន​ដូច្នោះ​ទេ ទឹក​នោះ​នឹង​លែង​ស័ក្ដិសិទ្ធិ​។​

 
​សូម​ទស្សនា​សកម្មភាព​ខ្លះៗ​នៃ​ការ​ច្រក​ទឹក​នៅ​លិង្គ​មួយ​ពាន់​ខាងក្រោម​នេះ​៖
 










Tag:
 ជំនឿ​
  សាសនា​
 ​ភ្នំ​គូលែន​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com