ជាតិ
សង្គមជាតិ
ម្ចាស់ហាង«ឌែម៉ូគ្លីនិក» និងស្ត្រីគ្រូពេទ្យម្នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្ន រូបពីអគ្គស្នងការនគរបាលជាតិ
× ភ្នំពេញ៖ អ្នកស្រី ហូវ ដាណេ ជាម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងស្ត្រីម្នាក់ទៀត ដែលជាគ្រូពេទ្យប្រចាំគ្លីនិក ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារ PJ ជាបណ្តោះអាសន្ន នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ។
អ្នកស្រី ហូវ ដាណេ ជាម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងស្ត្រីម្នាក់ទៀត ដែលជាគ្រូពេទ្យប្រចាំគ្លីនិក ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពី «បទគំរាមហែកកេរ្តិ៍ បទគំរាមកំហែងយកប្រាក់ និងបទប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល»។
សូមបញ្ជាក់ថា អ្នកស្រី ហូវ ដាណេ ត្រូវបានអតិថិជន ប្តឹងថា អ្នកស្រី លួចថតពួកគេ ពេលទៅកែសម្ផស្ស ហើយក៏ជំរិតទារប្រាក់ពីពួកគេ។ ក្រោយមក កម្លាំងកងរាជអាវុធលើផ្ទៃប្រទេស ក៏ចុះទៅឃាត់ខ្លួនអ្នកស្រី កាលពីថ្ងៃទី២ ខែមករា ក្នុងហាងរបស់អ្នកស្រី ដែលស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
Tag:
តុលាការ
ឌែម៉ូគ្លីនិក
© រក្សាសិទ្ធិដោយ thmeythmey.com