ជាតិ
សង្គមជាតិ
ក្រៅពីវត្ថុអនុស្សាវរីយ៍ អ្នកស្រី សន សុធា អាចរកចំណូលជាង៣០ម៉ឺនរៀល ពីការលក់នំអាកោត្នោត ដល់ភ្ញៀវទេសចរ
× សៀមរាប៖ រយៈពេល៥ឆ្នាំហើយ ដែលអ្នកស្រី សន សុធា ប្រកបរបរលក់វត្ថុអនុស្សាវរីយ៍ និងនំអាកោត្នោតដល់ភ្ញៀវទេសចរ មកទស្សនាស្ពានកំពង់ក្តី ដែលជាស្ពានប្រវត្តិសាស្ត្រ មានអាយុកាលជាង១០០០ឆ្នាំមកហើយ។ ភ្ញៀវខ្លះចូលមកទិញវត្ថុអនុស្សាវរីយពីតូបអ្នកស្រី ប៉ុន្តែភ្ញៀវខ្លះ បែរជាមកជាប់រសជាតិនំអាកោរបស់អ្នកស្រីទៅវិញ។ ក្រៅពីវត្ថុអនុស្សាវរីយ៍ អ្នកស្រី សន សុធា អាចរកចំណូលជាង៣០ម៉ឺនរៀល ពីការលក់នំអាកោត្នោត ដល់ភ្ញៀវទេសចរ។ ហើយភ្ញៀវទេសចរដែលចូលចិត្តរសជាតិនំអាកោត្នោតរបស់អ្នកស្រី សុធា នេះគឺភាគច្រើនជនជាតិវៀតណាម និងភ្ញៀវទេសចរក្នុងតំបន់អាស៊ី។
សូមទស្សនាវីដេអូខាងក្រោម ដែលសារពត៌មានថ្មីៗ និងប្រតិភូព័ត៌មានផ្សេងទៀត បានទៅដល់ទីតាំងស្ពានកំពង់ក្តី ស្ថិតនៅក្នុងស្រុកជីក្រែក ខេត្តសៀមរាប ដូចតទៅ៖
Tag:
សន សុធា
ស្ពានកំពង់ក្តី
© រក្សាសិទ្ធិដោយ thmeythmey.com