ជាតិ
សង្គមជាតិ
អតីត​អ្នកកាសែតThe Cambodia Daily លោក សាំង សុ​ឥ​ន្ទរិ​ទ្ធ ទទួលមរណភាព ដោយសារជំងឺក្រលៀន
06, Jan 2019 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក សាំង សុ​ឥ​ន្ទរិ​ទ្ធ អតីត​អ្នកកាសែត The Cambodia Daily បានទទួល​មរណភាព ក្នុង​វ័យ​៥៥​ឆ្នាំ ដោយសារ​ជំងឺ​ក្រលៀន កាលពី​ថ្ងៃទី​៥ មករា ។ នេះ​បើតាម​ក្រុមគ្រួសារ​សព សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក សុ​ឥ​ន្ទ​រិ​ទ្ធ​។​




​សព​លោក សាំង សុ​ឥ​ន្ទ​រិ​ទ្ធ នឹងធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ខេត្តកណ្ដាល​។ មុននឹង​ទទួលមរណភាព​នេះ លោក សាំង សុ​ឥ​ន្ទរិ​ទ្ធ បាន​ចូល​មន្ទីរពេទ្យ​លាង​ឈាម​ជា​ញឹកញាប់ ដើម្បី​បន្តជីវិត​។ បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លោក សុ​ឥ​ន្ទរិ​ទ្ធ បាន​បង្ហោះ​រូប​ចុងក្រោយ​នៅ​ថ្ងៃទី​៤ មករា គ្រា​ដែល​លោក​បាន​ចូល​លាង​ឈាម​លើក​ទី​២៧៨ ដោយសារ​ជំងឺ​ក្រលៀន​នេះ​។​
 
​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ផ្ដល់​ថវិកា​២​ម៉ឺន​ដុល្លារ រួមទាំង​សប្បុរសជន​ផ្ដល់ជំនួយ​ដល់​លោក សាំង សុ​ឥ​ន្ទ​រិ​ទ្ធ សម្រាប់​ព្យាបាល​ជំងឺ​ផងដែរ​។​
 
​លោក សាំង សុ​ឥ​ន្ទរិ​ទ្ធ ជា​អ្នកកាសែត​ជើងចាស់​មួយរូប ដែលធ្លាប់​បាន​បម្រើ​ការងារ​នៅ​កាសែត The Cambodia Daily ជាង២០ឆ្នាំមកហើយ៕
 

Tag:
 សាំង សុ​ឥ​ន្ធ​រិ​ទ្ធ​
  កាសែត​
  Cambodia Daily
© រក្សាសិទ្ធិដោយ thmeythmey.com