អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចំណង​ការទូត​៤០​ឆ្នាំ​៖ លោក វ៉ាង យី ថា ចិន​-​អាមេរិក មិនគួរ​សង្ស័យ​គ្នា​ឡើយ​
06, Jan 2019 , 6:59 pm        
រូបភាព
ដោយ:
ឆ្នាំ​២០១៩ គឺជា​ខួប​ទី​៤០ នៃ​ការបង្កើត​ចំណង​ការទូត​រវាង​ចិន និង​អាមេរិក​។ បួន​ទសវត្សរ៍​មកនេះ ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​មាន​ទាំង​ភាពល្អូកល្អឺន និង​ទាំង​ការ​ល្វីង​ជូរចត់​។ ភាពល្អក់​កករ​កើតមាន​កាន់តែខ្លាំង​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០១៧ ហើយ​ដល់​ឆ្នាំ​២០១៨ ជម្លោះ​ពាណិជ្ជកម្ម​ក៏​ផ្ទុះឡើង​។ ត្រង់នេះ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី អះអាងថា ចិន​និង​អាមេរិក មិនគួរ​សង្ស័យ​គ្នា​ទេ​។​

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​ចិន People’s Daily នៅពេល​ថ្មី​នេះ លោក វ៉ាង យី បាន​ឆ្លើយ​លើ​ប្រធានបទ​ជាច្រើន​ដូចជា​ការអនុវត្ត​ទ្រឹស្តី​របស់​ប្រធានាធិបតី​ក្នុង​វិស័យ​ការទូត ទំនាក់ទំនង​ចិន និង​រុស្ស៊ី ដែល​ប្រសើរ​ខុសពី​ទំនាក់ទំនង​ជាមួយ​អាមេរិក ព្រមទាំង​វឌ្ឍនភាព​នៃ​វិស័យ​ការទូត​ចិន​ក្រោយ​ការអនុវត្ត​គោលនយោបាយ​បើកចំហ​ផង​។ 
 
​ត្រង់​សំណួរ​ពាក់ព័ន្ធ​ចំណង​ការទូត​៤០​ឆ្នាំ ចិន​-​អាមេរិក លោក វ៉ាង បាន​រំឭក​ទស្សនៈ​របស់លោក ខុង ជឺ ថា​៖ «​ពេល​ឈានដល់​អាយុ​៤០​ឆ្នាំ មិនគួរ​មានការ​សង្ស័យ​គ្នា​ទេ​។​»
 
​សូម​ទស្សនា​វីដេអូ​កិច្ច​សម្ភាស​រវាង​កាសែត People’s Daily និង​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ៖ 





 

Tag:
 ចិន​
  អាមេរិក​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com