ជាតិ
សង្គមជាតិ
រថភ្លើង​បុក​រថយន្ត នៅ​ស្រុក​ព្រៃនប់ នៃ​ខេត្ត​ព្រះសីហនុ​
06, Jan 2019 , 4:15 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងព័ត៌មាន
រូបពីហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងព័ត៌មាន
ដោយ:
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ មករា​នេះ មាន​ករណី​រថភ្លើង បាន​បុក​ជាមួយ​រថយន្ត​បែន ដែល​បាន​ឆ្លងកាត់​ផ្លូវ​រថភ្លើង នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បណ្ដាលឱ្យ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​ទាំងស្រុង​។


​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឱ សារឿន បាន​និយាយថា ស្រប​ពេលដែល​រថភ្លើង​កំពុងតែ​ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្រាប់តែ​រថយន្ត​បែន​នេះ បើក​មកដល់​ចំណុច​ផ្លូវ​រថភ្លើង​តែម្ដង ប៉ុន្តែ​មិនបាន​បង្ក​ឲ្យ​មាន​អ្នកស្លាប់​បាត់បង់​ជីវិត​ឡើយ​។ បើតាម​លោក សារឿន សមត្ថកិច្ច​កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​បែន ដើម្បី​ចាត់វិធានការ​តាម​នីតិវីធី​ច្បាប់ ដែល​បើក​លើ្ម​ស​លើផ្លូវ​រថភ្លើង​ធ្វើដំណើរ​នេះ​។ ចំណែក​រថយន្ត​ជនបង្ក ត្រូវបាន​អាជ្ញាធរ​ស្រុក​ព្រៃនប់ បាន​ស្ទូច​យកទៅ​អធិការដ្ឋាន ដើម្បី​ទុកជា​ភស្តុតាង​កសាង​សំណុំរឿង​។​
  
  រូបពីហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងព័ត៌មាន

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា «​ហេតុការណ៍​នេះ​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​អ្នកបើកបរ​រថយន្ត​បែន​នោះ ពីព្រោះ​នៅ​កន្លែង​ឆ្លងកាត់​ផ្លូវដែក​ក៏មាន​ស្លាក​សញ្ញា​ដែរ ម្យ៉ាង​គាត់​មិនបាន​យកចិត្តទុកដាក់​គោរព​ច្បាប់​»៕
 

 

Tag:
 រថភ្លើង​
  ​រថយន្ត​
  ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com