ជាតិ
ពីនេះ ពីនោះ
សត្វ «កំពីងដូង» ប្រើច្រមុះរកចំណី!
07, Jan 2019 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
សត្វ «កំពីងដូង» ប្រើច្រមុះរកចំណីអាហារ វាឈ្មុសដី ដើម្បីរុករកសត្វល្អិត។ ចំណីអាហាររបស់វាមានដូចជា ដក់ដឿ, ពីងពាង, ដង្កូវ និងសត្វគ្មានឆ្អឹងកងជាដើម។  សត្វ «កំពីងដូង» មានវត្តមាននៅភូមិភាគត្បូងខេត្តមណ្ឌលគិរី និងភាគខាងជើងខេត្តរតនគិរី។ បើតាមរប៉ាយរស់នៅ សត្វប្រភេទនេះ មិនមានការកត់ត្រាជាផ្លូវការនៅឡើយទេ ទោះបីជាគេឃើញវារស់នៅខេត្តខាងលើក្នុងប្រទេសកម្ពុជាក្ដី។


បើតាមសៀវភៅថនិកសត្វកម្ពុជា សត្វ «កំពីងដូង» មានដោយបង្គួរនៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជា។ សត្វនេះ ត្រូវបានចុះក្នុងបញ្ជីក្រហមនៃអង្គការ IUCN ជាប្រភេទងាយរងគ្រោះនៅលើពិភពលោក និងដោយច្បាប់ស្ដីពីព្រៃឈើ។ សត្វ «កំពីងដូង» មានអត្រាទាបក្នុងការបន្តពូជ និងកំពុងតែរងគ្រោះ ដោយសារការបាត់បង់ទីជម្រក និងការទាក់ចាប់ជាដើម។
 
ភិនភាគរបស់សត្វ«កំពីងដូង» ជាប្រភេទសំពោចមានរាងស្ដើង ក្បាលរបស់វាតូចវែង មានក្រឡាបង្កង់ៗលើដងខ្លួន និងមានអុចៗក្រម៉ៅនៅតាមចំហៀងពោះ និងលើជើង ហើយសម្បុររបស់វាប្រផេះ។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 

Tag:
 កំពីងដូង
  ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com