ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ឆាប់រហ័ស ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
07, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញយ ភាពមិនប្រក្រតី​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ក្រៅពី​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ របប​អាហារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ថា​តើ​អាហារ​ប្រភេទ​ណា​ខ្លះទៅ​ដែលមាន​ប្រសិទ្ធិភាព​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​? 


​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​អ្នក​គួរ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ៖

១. ត្រី​សម្បូរ​ខ្លាញ់​
 
​ត្រី​សាល​ម៉ុ​ន​, ត្រី​ធូ​ណា​, ត្រី​សា​ឌី​ន​, ត្រី Halibut និង ត្រី mackerel សុទ្ធតែជា​ប្រភេទ​នៃ​ត្រី​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​កាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ក៏ដូចជា​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។ លើសពីនេះទៅទៀត អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​ល្អ​សម្រាប់​សុខភាព​សន្លាក់ឆ្អឹង​, បេះដូង និង​ខួរក្បាល​ផងដែរ​។​
 
២. គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ
 
​គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​ប្រយុទ្ធប្រឆាំង​ជាមួយ​ភាព​ធន់​នៃ​អាំង​ស៊ុយ​លីន​ផងដែរ​។ ប្រភព​នៃ​គ្រាប់​ធញ្ញជាតិ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ គឺ​គ្រាប់​វាល់​ណឺ​ត​, គ្រាប់​អាល់​ម៉ុ​ន​, គ្រាប់​កៅឡាក់​, គ្រាប់ស្វាយចន្ទី និង​គ្រាប់ Brazil nuts​។ រីឯ​គ្រាប់ពូជ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ វិញ គឺ​គ្រាប់​ជី​, គ្រាប់ល្ង​, គ្រាប់​ផ្កាឈូករ័ត្ន​, គ្រាប់​ល្ពៅ និង​គ្រាប់ flax seeds​។​

៣. បន្លែ​បៃតង​
 
​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​រាងកាយ​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក៏ដូចជា​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​គួរឱ្យកត់សម្គាល់​ផងដែរ​។​
 
៤. ខ្ទឹមស និង​ខ្ទឹមបារាំង​
 
​យោងតាម​អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​បានឱ្យដឹងថា ខ្ទឹមស និង​ខ្ទឹមបារាំង មាន​ផ្ទុក​សារធាតុ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទប់ស្កាត់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ខ្ទឹមស និង​ខ្ទឹមបារាំង​ឱ្យបាន​ញឹកញាប់ ឬ​រួមបញ្ចូល​វា​ក្នុង​អាហារ​ជា​គំនិត​ប្រសើរ​បំផុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com