ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការកើតជាកំណកឈាមខុសធម្មតាអាចមានហានិភ័យដល់សុខភាពណាស់ តើមកពីកត្តាអ្វីខ្លះទៅ?
× ការកកឈាម អាចនឹងរលាយវិញដោយខ្លួនឯង ប៉ុន្តែវាមិនប្រាកដទាំងអស់ឡើយ។ ការដែលមានបញ្ហាកំណកឈាមក្នុងសរសៃឈាមវ៉ែនជ្រៅៗ (Deep Vein Thrombosis, DVT) គឺជាប្រភេទនៃការកកឈាមមួយដែលងាយនឹងកើតឡើងនៅពេលសរសៃវ៉ែនធំ ថ្វីបើវាអាចកើតឡើងនៅផ្នែកណាផ្សេងៗទៀតនៃរាងកាយដែរក៏ដោយ។ កំណកឈាមបែបនេះអាចរបេះ ហើយអណ្តែតទៅបេះដូង ហើយចូលសួត ដែលវាអាចក្លាយទៅជាជំងឺគំរាមគំហែងដល់អាយុជិវិតបាន ឈ្មោះថា Pulmonary Embolism។
យ៉ាងណាមិញ មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងការកកឈាមបែបនេះដូចជា៖
• ធាត់ជ្រុល
• មានផ្ទៃពោះ
• រស់នៅអសកម្ម
• ជក់បារី
• ប្រើថ្នាំគ្រាប់ពន្យាកំណើត
• ទើបធ្វើការវះកាត់រួច
• អាយុច្រើន
• គ្រួសារធ្លាប់មានប្រវត្តិបែបនេះដែរ
• មានជំងឺរលាករ៉ាំរ៉ៃ
• ជំងឺទឹកនោមផ្អែម
• លើសសម្ពាធឈាម
• លើសកូឡេស្តេរ៉ុលក្នុងឈាម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com