ជាតិ
សង្គមជាតិ
ឧកញ៉ា ដែល​ប្រើ​ហិង្សា​លើ​នារី​ខារ៉ាអូខេ ត្រូវ​ដោះលែង​វិញ​
07, Jan 2019 , 2:30 pm        
រូបភាព
ឧកញ៉ា វន ប៊ុនថៃ ពេលត្រូវសមត្ថកិច្ចឃាត់ខ្លួន
ឧកញ៉ា វន ប៊ុនថៃ ពេលត្រូវសមត្ថកិច្ចឃាត់ខ្លួន
ដោយ: ថ្មីៗ
​ឧកញ៉ា វន ប៊ុន​ថៃ ត្រូវបាន​ស្នងការ​នគរបាល​យុ​ត្តិ​ធម៌​ខេត្តកំពង់ចាម ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ឧកញ៉ា​រូបនេះ ត្រូវ​ចាប់ខ្លួន ដោយសារតែ​ប្រើ​អំពើហិង្សា​លើ​នារី​ម្នាក់​ជា​អ្នក​កំដរ​ក្នុង​ខារ៉ាអូខេ​។


 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ពី​មូលហេតុ​នៃ​ការដោះលែង​នេះ ពី​សំណាក់​លោក ឯម កុសល ស្នងការ​ខេត្តកំពង់ចាម​បានទេ ដោយសារតែ​លោក ប្រាប់ថា​កំពុង​ជាប់រវល់ ហើយក៏​ចុច​ផ្តាច់​ទូរ​សព្ទ​។ ចំណែក​ឯខាង​រដ្ឋបាល​តុលាការខេត្ត សុំ​មិន​បកស្រាយ ដោយ​លើក​ហេតុផល សំណុំ​រឿងនេះ ពុំបាន​បញ្ជូនទៅ​ដល់ដៃ​តុលាការ​នោះទេ​។ 
 
​សមត្ថកិច្ច បាន​ចាប់​ឧកញ៉ា វន ប៊ុន​ថៃ កាលពី​យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ ក្រោយ​ទទួលដំណឹង​ថា​ឧកញ៉ា​រូបនេះ បាន​ប្រើ​អំពើហិង្សា​លើ​នារី​ជា​អ្នក​កំដរ​ក្នុង​ខារ៉ាអូខេ​មួយ ក្នុង​ក្រុង​កំពង់ចាម​។ មូលហេតុ​គឺ​ដោយសារតែ នារី​ខារ៉ាអូខេ មិន​ព្រម​ឲ្យ​ឧកញ៉ា វ័ន ប៊ុន​ថៃ លូកលាន់​លើ​នាង ទើប​បណ្តាល​ឲ្យ​ឧកញ៉ា​រូបនេះ ខឹង ហើយក៏​ប្រើ​អំពើហិង្សា​តែម្តង​៕ 
 

Tag:
 ស្នងការ​កំពង់ចាម​
  វន ប៊ុន​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com