ជាតិ
ក្រសួងបរិស្ថាន​ផ្តល់​ថវិកា​២​ម៉ឺន​ដុល្លារ​ទៅ​លោក បេន ដេ​វី​សុន ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រះវិហារ
07, Jan 2019 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បានប្រគល់​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ ទៅ​លោក បេន ដេ​វី​សុន ដើម្បី​ពង្រឹង​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ខេត្តព្រះវិហារ​។ ការផ្តល់​ថវិកា​ឧបត្ថម្ភ​ដល់ លោក បេន ដេ​វី​សុន ធ្វើឡើង​ក្នុងការ​ប្រគំ​តន្ត្រី​បៃតង ដើម្បី​ស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​សកម្មភាព​អភិរក្ស​ធនធានធម្មជាតិ​របស់​ជនជាតិ​អាមេរិកកាំង បេន ដេ​វី​សុន ដែល​បានរៀបចំ​នៅ​ថ្ងៃទី​៦ ខែមករា នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ក្រោម​ប្រធានបទ​«​គ្មាន​ព្រៃ គ្មាន​ជីវិត​»​។​


 
​សូមជម្រាបថា លោក លោក បេន ដេ​វី​ស (BEN DEVIS) បានរស់នៅ​ក្នុងប្រទេស​កម្ពុ​ជាជាង​២៥​ឆ្នាំ​ហើយ​។ បច្ចុប្បន្ន​លោក និង​គ្រួសារ កំពុង​រស់នៅក្នុង​ខេត្តព្រះវិហារ និង​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅក្នុង​ខេត្តព្រះវិហារ​៕


រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
 

© រក្សាសិទ្ធិដោយ thmeythmey.com