ពីនេះ ពីនោះ
តើ​ពាក្យ «Camera» សរសេរ​ជា​ភាសា​ខ្មែរ​យ៉ាងដូចម្តេច​?
08, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការប្រើប្រាស់​ពាក្យ «Camera» ជា​ភាសា​ខ្មែរ​កន្លងមក មិនទាន់មាន​អ្នកណា​ប្រើពាក្យ​នេះ​ឲ្យ​ត្រឹមត្រូវ និង​ប្រើ​ឯកភាពគ្នា​នៅឡើយ​ទេ​។ ពាក្យ «Camera» នេះ​នៅមាន​អ្នក​ប្រើ​ខុសគ្នា ដោយ​អ្នកខ្លះ​សរសេរ «​កាំ​មេ​រ៉ា​» និង​ខ្លះទៀត​សរសេរ​ជា​«​កាមេរ៉ា​» ហើយ​ខ្លះទៀត សរសេរ​ជា​«​កា​មី​រ៉ា​» តែ​មិន​ច្បាស់​ថា​ពាក្យ​ណាមួយ​គួរតែ​ប្រើ​ជា​ផ្លូវការ​នៅឡើយ​ទេ​។


 
​បើ​យោងតាម​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ពាក្យ​ដែល​យើង​គួរតែ​សរសេរ និង​ត្រឹមត្រូវ​នោះ​គឺ «​កាមេរ៉ា​» មិនមែន «​កាំ​មេ​រ៉ា​» ឬ​«​កា​មី​រ៉ា​» ឡើយ​។ «​កាមេរ៉ា​» ដែល​បកប្រែ​ពី​ភាសា​អង់គ្លេស «Camera» មានន័យថា ម៉ាស៊ីន​សម្រាប់​ថតរូប និង​ថត​វីដេអូ​។ ដើម្បី​ឲ្យ​ពាក្យ​នេះ ប្រើ​ជា​ផ្លូវការ  មហាជន​គួរតែ​ប្រើពាក្យ «Camera» ជា​ភាសា​អង់គ្លេស ទៅជា​ភាសា​ខ្មែរ​ថា​«​កាមេរ៉ា​»​។ 
 
​មាន​ពាក្យ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ពលរដ្ឋ​ខ្មែរ​ប្រើ​ខុស​ក្បួន​ដែល​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​ជា​ឯកច្ឆន្ទ ពាក្យ​ទាំងនោះ​មានដូចជា ពាក្យ អ៊ីនធឺណិត​, កុំព្យូទ័រ​,​ទូរ​សព្ទ​, វេ​ប​សាយ ជាដើម​។ ពាក្យ​ទាំង​បាន​រៀបរាប់​នេះ ជា​ពាក្យ​ត្រឹមត្រូវ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com