ជាតិ
រថយន្ត
ជាង១៣៣ឆ្នាំហើយ ដែល Mercedes បានក្លាយជាម៉ាករថយន្តដ៏ល្បី និងឈានមុខគេទាំងគុណភាព និងប្រណិតភាព
× Mercedes-Benz គឺជាម៉ាករថយន្តដ៏ល្បីឈ្មោះ និងកំពុងពេញនិយមនៅទូទាំងពិភពលោក។ ការពិត Mercedes-Benz ជាឈ្មោះរបស់ កញ្ញា Mercedes Jellinek កូនស្រី របស់ លោក Emil Jellinek ជនជាតិអូទ្រីស ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តធំមួយ ឈ្មោះថា Daimler Motoren Gesellschaft (DMG) និងលោក Karl Benz ដែលជាអ្នកបង្កើត និងផលិតបាននូវរថយន្តប្រើប្រាស់ថាមពល ចំហេះប្រេងឥន្ធនៈដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលមានឈ្មោះថា Benz Patent Motorwagen ។
មកទល់នឹងបច្ចុប្បន្ន Mercedes Benz នៅតែរក្សាលំនាំដើមនៃការផលិតរថយន្តរបស់ខ្លួន ទៅតាមលោក Karl Benz ដដែល ហើយលោកក៏ទទួលបានអាជ្ញាបណ្ណផលិតរថយន្ត នៅខែមករា ឆ្នាំ១៨៨៦។ អស់រយៈពេលជាង១៣៣ឆ្នាំមកហើយ ដែល Mercedes Benz បានធ្វើឲ្យខ្លួនក្លាយជាម៉ាករថយន្តដ៏ល្បី និងឈានមុខគេក្នុងការអភិវឌ្ឍន៍ លើការផលិតរថយន្តដែលល្អប្រណិត ទាន់សម័យ មានគុណភាពខ្ពស់ រីករាយក្នុងការបើកបរ និងជាទីពេញចិត្តពីសំណាក់អ្នកប្រើប្រាស់ ទាំងប្រភេទរថយន្តខ្នាតខ្ពស់ រថយន្តទេសចរណ៍ រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញជាដើម។
តាំងពីខែមករា ឆ្នាំ២០១៥មក ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា លីមីធីត ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល ចែកចាយ ដាក់ ជួសជុល ថែទាំ និងប្តូរគ្រឿងបន្លាស់ នូវគ្រប់ប្រភេទរថយន្តប្រណិតម៉ាក Mercedes Benz ប្រចាំប្រទេសកម្ពុជា។ ស្តារ អូតូ ខេមបូឌា បាននាំចូលនូវរថយន្តដែលមានការធានាច្បាស់លាស់ ស្របទៅនឹងស្តង់ដារ និងលក្ខខណ្ឌប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវគ្រឿងបន្លាស់សុទ្ធ និងសេវាកម្មជួសជុលថែទាំងដ៏ល្អបំផុតឈានមុខគេនៅក្នុងប្រទេស។
ស្តារ អូតូ ខេមបូឌា សូមគោរពអញ្ជើញលោកអ្នកមកទស្សនា អគារតាំងបង្ហាញរថយន្តដ៏ប្រណិត និងធំជាងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីប្រកបដោយប្រណិតភាព និងផាសុកភាពពី Mercedes Benz។ សម្រាប់ព័ត៌មានបន្ថែមសូម ទំនាក់ទំនងទូរសព្ទលេខ 017-231-488 | 023-231-488 ៕
Tag:
យានយន្ត
Mercedes
ស្តារអូតូ
StarAuto
© រក្សាសិទ្ធិដោយ thmeythmey.com