កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ចិន​ប៉ះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​, កូរ៉េខាងត្បូង​-​ហ្វីលីពីន​, អ៊ីរ៉ង់​-​យេ​ម៉ែន យប់​នេះ​
07, Jan 2019 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​នឹងត្រូវ​ជួប​ជាមួយ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នៅវេលា​ម៉ោង ៦:០០​នាទី​ល្ងាច​នេះ [​ម៉ោង​នៅ​កម្ពុជា​] ថ្ងៃទី​៧ ខែមករា​នេះ មុន​ជំនួប​រវាង​កូរ៉េខាងត្បូង​និង​ហ្វីលីពីន​ដែល​ធ្វើឡើង​នៅ​ម៉ោង ៨:៣០​នាទី នៃ​ការប្រកួត​ពានរង្វាន់ AFC Asian Cup 2019 វគ្គ​ស​សន្សំ​ពិន្ទុ​ពូ​ល C​។ រីឯ​អ៊ីរ៉ង់ និង​យេ​ម៉ែន​នឹងត្រូវ​តទល់​គ្នា​សម្រាប់​ពូ​ល D នៅ​ម៉ោង ១១:០០​យប់​។​



​ការប្រកួត​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ បាន​ឈាន​ចូលដល់​ថ្ងៃទី​៣​ហើយ ពោលគឺ​ចាប់ពី​ថ្ងៃទី​៥ ខែមករា​មក​។ សម្រាប់​ពូ​ល A និង​B ដែលមាន​៤​គូ បានបញ្ចប់​ការប្រកួត​ជើង​ទី​១​របស់​ពួកគេ​រួចរាល់​ហើយ​។​
 
​ដោយឡែក​នៅ​យប់​នេះ និង​មានការ​ប្រកួត​រហូត​៣​គូ​ក្នុងនោះ​ពួ​ល C មាន​ពីរ​គូ ដែល​ចិន​ត្រូវ​តទល់​ជាមួយ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​សម្រាប់​ជំនួប​ដំបូង​គេ មុន​កូរ៉េខាងត្បូង​ត្រូវ​ជួប​ហ្វីលីពីន ខណៈ​គូ​បន្ទាប់​នៅ​ពូ​ល D គឺ អ៊ីរ៉ង់ ប៉ះ​យេ​ម៉ែន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com