ជាតិ
រថយន្ត
Mercedes ដឹកនាំ​ក្បួន​៧​មករា
08, Jan 2019 , 11:12 am        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Mercedes Benz ជា​រថយន្ត​ដែល​បាន​ដឹក​ក្បួន អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧​មករា កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ហេង សំរិន ប្រធានព្រឹទ្ធសភា បានធ្វើ​ដំណើរ​តាម Mercedes Benz 260E ដែល​ផលិត​ក្នុងអំឡុង​ទស​វត្សរ៍​៧០ និង​៨០ ជុំវិញ​ទី​ប្រារព្ធ​ពិធី ដើម្បី​ស្វាគមន៍​សមាជិក សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា មុននឹង​ឡើងទៅ​កាន់​វេទិកា​កិត្តិយស​។  

 


​សូម​ជម្រាប​ដែរ​ថា រហូតមកទល់​ពេលនេះ គឺ​១៣៣​ឆ្នាំ​ហើយ​ដែល Mercedes Benz បានធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ម៉ាក​រថយន្ត​ដ៏​ល្បី និង​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍន៍ លើ​ការផលិត​រថយន្ត​ដែល​ល្អ​ប្រណិត ទាន់សម័យ មាន​គុណភាព​ខ្ពស់ រីករាយ​ក្នុងការ​បើកបរ និង​ជាទី​ពេញចិត្ត​ពី​សំណាក់​អ្នកប្រើប្រាស់​។​
 
 
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា លី​មី​ធី​ត គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល ចែកចាយ ដាក់ ជួសជុល ថែទាំ និង​ប្តូរ​គ្រឿងបន្លាស់ នូវ​គ្រប់​ប្រភេទ​រថយន្ត​ប្រណិត​ម៉ាក Mercedes Benz ប្រចាំ​ប្រទេស​កម្ពុជា ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៥​មក​។ ស្តារ អូ​តូ ខេ​ម​បូ​ឌា បាន​នាំចូល​នូវ​រថយន្ត​ដែលមាន​ការធានា​ច្បាស់លាស់ ស្របតាម​ស្តង់ដារ និង​លក្ខខណ្ឌ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់នូវ​គ្រឿងបន្លាស់​សុទ្ធ និង​សេវាកម្ម​ជួសជុល ថែ​ទាំង ដ៏​ល្អ​បំផុត​។ 


 
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017-231-488 | 023-231-488 ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com