សម្តេច ហ៊ុន សែន ហៅ​តំបន់​រោងចក្រ​នៅ​តាកែវ ថា​ជា «​បុប្ផា​លាក់ខ្លួន​»
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ហៅ​តំបន់​រោងចក្រ​នៅ​តាកែវ ថា​ជា «​បុប្ផា​លាក់ខ្លួន​»
09, Jan 2019 , 7:39 pm        
រូបភាព
សម្តេច ហ៊ុន សែន ថតសែលហ្វីជាមួយកម្មករ-កម្មការិនី នៅខេត្តតាកែវ ក្រោយថ្លែងសាររួច ​
សម្តេច ហ៊ុន សែន ថតសែលហ្វីជាមួយកម្មករ-កម្មការិនី នៅខេត្តតាកែវ ក្រោយថ្លែងសាររួច ​
​ភ្នំពេញ​៖ តំបន់​រោងចក្រ​ក្នុង​ខេត្តតាកែវ ប្រៀបដូចជា «​បុប្ផា​លាក់ខ្លួន​»​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ដូច្នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ជាង​១,៨​ម៉ឺន​នាក់ ក្នុង​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​។​

 
​សម្តេច ហ៊ុន សែន ពន្យល់ថា ប្រៀបដូចជា «​បុប្ផា​លាក់ខ្លួន​» ព្រោះ​នៅក្នុង​ទីនេះ  បាន​ផលិត​នូវ​ផលិតផល ដែលជា​តម្រូវការ​នៅលើ​ពិភពលោក ដូចជា ម៉ូ​ទ័​រ និង​គ្រឿង​ទូរស័ព្ទដៃ​ជាដើម​។ ទន្ទឹមនឹងនេះ ខេត្តតាកែវ ក៏​ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្លាំង ជាពិសេស​រោងចក្រ សហគ្រាស ដែល​រីកចម្រើន និង​កើតមានឡើង​បន្តបន្ទាប់ ហើយ​កំពុង​ជំរុញ​វិស័យ​ឧស្សាហកម្ម និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ថែមទៀត​។​
 
​សូមបញ្ជាក់ថា កម្មករ​-​កម្មការិនី​ជាង​១,៨​ម៉ឺន​នាក់ ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រមុខ​រដ្ឋាភិបាល មកពី​រោងចក្រ សហគ្រាស ក្នុងស្រុក​សំរោង ស្រុក​បាទី និង​ស្រុក​ត្រាំកក់ ខេត្តកណ្តាល​៕ 
 

Tag:
 រោច​ក្រ​
 ​កម្មករ​
  ហ៊ុន សែន​
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com